Kepa បំបែកតម្លៃខ្លួន Alisson

0

ដោយ: វង្ស សុសីហា
អ្នកចាំទីប្រេស៊ីល Alisson Becker ត្រូវបានអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga បំបែកកំណត់ត្រាជាអ្នកចាំទីថ្លៃជាងគេនាពេលបច្ចុប្បន្ននេះហើយ ក្រោយពីផ្ទេរជាផ្លូវការណ៍មកកាន់ក្រុមតោខៀវ Chelsea ។

តម្លៃខ្លួ​ន ៦៥លានផោនដែលក្រុមហង្សក្រហម Liverpool ទិញ​ Alisson Becker ពីក្រុចចក Roma លែងក្លាយជាតម្លៃកំណត់ត្រាខ្ពស់ជាងគេទៀតហើយ​នៅក្របខណ្ឌ Premier League ។ ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea បានបំបែកកំណត់ត្រានេះ ពោលពួកគេទិញបានអ្នកចាំទីវ័យក្មេងអេស្ប៉ាញ Kepa Arrizabalaga ពីក្រុម Athletic Bilbao ក្នុងតម្លៃខ្លួន ៧២លានផោន។ Kepa បានក្លាយជាសមាជិកផ្លូវការណ៍របស់ Chelsea ហើយ មានន័យថា ក្លិបអង់គ្លេស​មួយនេះ យល់ព្រមបើកផ្លូវឲ្យ Thibaut Courtios ចាកចេញហើយ ដោយគ្រូថ្មី​មិនចង់ទុកកីឡាកររូបណាដែលមិនចង់លេងឲ្យក្លិបឡើយ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើ Kepa យល់ព្រមផ្លាស់ទៅកាន់ Real Madrid កាលពីខែមករាកន្លង​ទៅនេះ តម្លៃខ្លួនរបស់គេមានត្រឹមតែជាង ១០លានផោនប៉ុណ្ណោះ ខណៈពេលនេះ តម្លៃខ្លួនឡើងខ្ពស់គួរឲ្យកត់សម្គាល់។

ដូច្នេះហើយ អ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga បានបំបែកកំណត់ត្រា​តម្លៃខ្លួនរបស់ Alisson Becker ក្លាយជាអ្នកចាំទីថ្លៃជាងគេនាពេលបច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here