Honda វិលមកកាន់តំបន់អាស៊ីវិញហើយ

0

ក្រោយពីចំណាយពេលនៅតំបន់អឺរ៉ុបជាច្រើនរដូវកាល និងប្រទេសម៉ិកស៊ីកូ បាន១រដូវកាលរួចមក ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Keisuke Honda បានសម្រេចចិត្តផ្លាស់មកកាន់តំបន់អាស៊ីវិញហើយ។

គណនីផ្លូវការណ៍របស់ក្រុម Melbourne Victory បានឲ្យដឹងថា កីឡាករជប៉ុនដ៍​ល្បីល្បាញ Keisuke Honda បានសម្រេចចិត្តផ្លាស់មកកាន់ក្រុម Melbourne Victory ក្នុងក្របខណ្ឌកំពូល A-League របស់ប្រទេសអូស្ត្រាលីហើយ។ Honda បានយល់ព្រមចាកចេញពីក្រុម Pachuca របស់ប្រទេសម៉ិកស៊ីកូ មកកាន់តំបន់អាស៊ីវិញ តែរូបគេបែរជាមិនទៅជប៉ុនវិញឡើយ ខណៈក្លិបធំៗនៅ​ជប៉ុនបើកទ្វាររង់ចាំខ្សែប្រយុទ្ធល្អរូបនេះ។ យ៉ាងណាវិញ ការទៅកាន់ប្រទេស​អូស្រ្តាលីនេះដែរ វានឹងក្លាយជាបរិយាកាសថ្មីមួយ សម្រាប់ Honda ក្នុងវិស័យបាល់ទាត់ ព្រោះថាក្រៅពីលីគនៅជប៉ុន កីឡាករប្រើជើងឆ្វេងរូបនេះ ធ្លាប់លេងនៅរុស្ស៊ីជាមួយក្រុម CSKA Moscow, នៅអ៊ីតាលី ជាមួយក្រុម AC Milan និងប្រទេសម៉ិកស៊ីកូ ជាមួយក្រុម Pachuca ។ Honda នឹងត្រៀមបង្ហាញ​ខ្លួនឲ្យក្រុម Melbourne Victory ក្នុងពេលឆាប់ៗនេះ ក្នុងនាមជាសមាជិកថ្មី ហើយក៍ជាកីឡាករជប៉ុនដ៍ល្អមួយរូបដែលទៅលេងនៅប្រទេសអូស្ត្រាលីផងដែរ។

ដូច្នេះហើយ ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Keisuke Honda បានវិលមកកាន់តំបន់​អាស៊ីវិញហើយ ដោយក្លាយជាសមាជិកថ្មីរបស់ក្រុម Melbourne Victory ក្នុង​ប្រទេសអូស្ត្រាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here