Costa៖ Ronaldo ជាកីឡាករមួយរូបកម្ររកបាន

0

ទើបតែហ្វឹកហាត់ជាមួយគ្នា​​ មិនទាន់បានប៉ុន្មានលើកស្រួលបួលផង ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Dounglas Costa បានចាប់ផ្តើមស្ងើចសរសើរ ពីមិត្តរួមក្រុមថ្មី Cristiano Ronaldo ។

បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Dounglas បាននិយាយពី​ចំណុចមួយដែលកីឡាករភាគច្រើន​ មិនដែលធ្វើដូច Ronaldo ឡើយ ចាប់តាំងពី​រូបគេចូលប្រឡូកក្នុងវិស័យបាល់ទាត់រួចមក។ Costa បានប្រាប់សារពត៌មានថា៖ នៅពេលដែលពួកយើងទៅដល់ទីលានហ្វឹកហាត់ ពួកយើងបានឃើញគាត់ ( Ronaldo ) កំពុងហ្វឹកហាត់មុនទៅហើយ, នៅពេលយើងបញ្ចប់ការហ្វឹកហាត់​ត្រឡប់ទៅផ្ទះវិញ គាត់មិនទាន់បញ្ឈប់ការហ្វឹកហាត់ឡើយ ដោយបន្តការហ្វឹកហាត់​ម្នាក់ឯងបន្តទៀត។ Costa បានឲ្យដឹងទៀតថា រូបគេមិនដែលឃើញកីឡាករដែល​ព្យាយាមហ្វឹកហាត់បែបនេះឡើយ អ៊ីចឹងហើយ បានជា Ronaldo មានវ័យជ្រេ​ពោល ៣៣ឆ្នាំឈានចូល ៣៤ឆ្នាំទៅហើយក្តី តែកាយសម្បទា និងកម្លាំងរបស់ Ronaldo នៅតែមាំមួនដដែល ពោលដូចទើបអាយុ ២៣ឆ្នាំអ៊ីចឹង តាមការអះអាង​របស់ក្រុមគ្រូពេទ្យកន្លងមកនេះ។ មិនត្រឹមតែមានការព្យាយាមក្នុងការហ្វឹកហាត់​ប៉ុណ្ណោះទេ ទម្លាប់ល្អមួយទៀត ដែល Ronaldo តែងតែធ្វើមិនដែលខកខាននោះគឺ​ការតមអាហារ និងការចៀសវាងពីការបរិភោគគ្រឿងស្រវឹង ជាកត្តាចម្បងធ្វើឲ្យកីឡា​ករកំពូលរូបនេះ នៅតែរក្សាបាននូវកម្លាំង និងកាយសម្បទាមាំមួនដដែល។

ដូច្នេះហើយ Dounglas Costa ជឿជាក់ថា Ronaldoគឺជាកីឡាករទី១ ដែលរូប​គេមិនដែលបានឃើញឡើយ ពោលគឺជាកីឡាករល្អបំផុតមួយរូបកម្ររកបាន​ណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here