កីឡាករកំពូលទាំង៤ នៅ Serie A បូកតម្លៃពលកម្មចូលគ្នា ទាបជាង Ronaldo ម្នាក់

0

ដោយ: វង្ស សុសីហា

ថ្វីបើការផ្លាស់ទៅកាន់ក្រុមសេះបង្កង់ Juventus ត្រឹមតម្លៃ ១០០លានអឺរ៉ូក្តី តែកំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់វ័យ៣៣ឆ្នាំ Cristiano Ronaldo ទទួលបានតម្លៃពលកម្មប្រចាំឆ្នាំខ្ពស់កប់ពពក ពោលខ្ពស់ជាងកីឡាករដែលមាន​តម្លៃពលកម្មខ្ពស់បំផុត៤រូបផ្សេងទៀត នៅក្របខណ្ឌកំពូលប្រទេសអ៊ីតាលី។

ជាក់ស្តែងណាស់ បើតាមរបាយការណ៍របស់សារពត៌មាន The Goal បានឲ្យដឹងថា Cristiano Ronaldo មានតម្លៃពលកម្មខ្ពស់ជាងកីឡាករកំពូល​ខ្ពស់៤រូបផ្សេងទៀតនៅ Serie A ។ ក្នុងនោះដែរ តម្លៃពលកម្មដែល Ronaldo ទទួលបាននោះគឺ ៣១លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលជាតម្លៃពលកម្មដ៍ខ្ពស់មួយនា​ពេលបច្ចុប្បន្ននេះ។ កីឡាករ៤រូបដែលមានតម្លៃពលកម្មខ្ពស់នៅអ៊ីតាលី៤រូបផ្សេង​ទៀតនោះរួមមាន Gonzalo Higuain ទទួលបាន៩លានអឺរ៉ូ ក្នុង១ឆ្នាំ, Paulo Dybala ទទួលបាន៧លានអឺរ៉ូក្នុង១ឆ្នាំ, Dounglas Costa និង Gianluigi Dunnarumman ទទួលបានម្នាក់៦លានអឺរ៉ូក្នុង១ឆ្នាំ​ សរុបទៅ កីឡាករ៤រូបនេះ តម្លៃពលកម្មប្រចាំឆ្នាំសរុបចូលគ្នាទៅ មានចំនួនត្រឹមតែ ២៩លានអឺរ៉ូប៉ុណ្ណោះ ខណៈ Ronaldo វិញ តម្លៃពលកម្មដល់ទៅ ៣១លានអឺរ៉ូ។

ដូច្នេះហើយ កីឡាករកំពូល ៤រូបនៅក្របខណ្ឌកំពូលប្រទេសអ៊ីតាលី រួមមាន Higuain, Dybala, Costa និង Dunnaumman បូកបញ្ចូលគ្នាទៅ នៅមាន​តម្លៃពលកម្មទាបជាង Ronaldo នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here