ក្រុមខ្លាំងពែកមី ប៉ះគ្នាលើកដំបូង ចាញ់ក្រុមថ្មី មហាហង្សមិនគួរឲ្យជឿ

0

ក្រុមបាល់ទាត់ដែលភាគច្រើនជាតារាៗ២ក្រុម ប៉ះគ្នាជាលើកដំបូងមានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC ស្រាប់តែអាចយកឈ្នះលើក្រុមរបស់លោកពែកមី ដែលជាក្រុមរាមច្បង ដែលមានឈ្មោះថា Pekmi FC នោះ ក្រោយបញ្ចប់ការប្រកួត។ ក្រុមតារាទាំងពីរក្រុម គឺក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះបោះសំលេងតាំងពីបានកកើត ប៉ុន្តែមិនធ្លាប់ជួបគ្នានោះទេ ទើបជំនួបលើកដំបូងដែលបានធ្វើឡើង កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ មុននេះ នៅតារាងក្នុងវិទ្យាល័យឥន្រ្ទទេវី ហើយក្រុមពែកមីក្លាយជាក្រុមចាញ់រហូតដល់ ៥ -២ បានធ្វើអោយអ្នកសិល្បៈដូចគ្នា ជាពិសេសអ្នកចូលចិត្តការប្រកួតបាល់ទាត់របស់ក្រុមទាំងពីរចាប់អារម្មណ៍។

យោងតាមការបង្ហោះរបស់លោក ពែកមី បានបង្ហោះថា “ថ្ងៃនចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត”។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ ប្រភពពីអ្នកទស្សនា បានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ។ លោក អ៊ិន សុភិន មិនទាន់អាចសការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមពែកមី គឺការបង្កើនមុខមាត់កាន់តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាអោយក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់។

បាល់ទាត់

LEAVE A REPLY

Please enter your comment!
Please enter your name here