កីឡាករ៣រូបនេះ ជាជម្រើសសម្រាប់ជំនួស Ronaldo

0

ថ្វីដ្បិត Gareth Bale ត្រូវបានគ្រូថ្មីរបស់ក្រុម Real Madrid គិតថាអាចជំនួស​តំណែងរបស់ Cristiano Ronaldo បានក៍ដោយ តែប្រភពពត៌មានជាច្រើន​បាន​បង្ហាញឲ្យឃើញថា Real Madrid សម្លឹងឃើញកីឡាករ៣រូប ដែលសាកសមបំ​ផុតក្នុងការជំនួសតំណែងពិតប្រាកដរបស់ Ronaldo បាន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា Real Madrid កំពុងតែដុតដៃដុតជើង ស្វះស្វែងរកកីឡាករថ្មីមកជំនួសតំណែង Ronaldo ដែលបានចាកចេញទៅកាន់ Juventus នាពេលថ្មីៗនេះ។ ក្នុងនោះ​ដែរ ក្រុមជើងឯកអឺរ៉ុប ១៣សម័យមួយនេះ សម្លឹងឃើញកីឡាករ ៣រូប រួមមាន Eden Hazard របស់ក្រុម តោខៀវ Chelsea, Kylian Mbappe និង Neymar​ របស់ក្រុម Paris Saint Germain ។ ក្នុងចំណោមកីឡាករទាំង៣ រូប​នេះ Real Madrid នឹងទិញយកឲ្យបានអ្នកណាម្នាក់ ក្នុងចំណោមពួកគេ​ក្នុងរដូវក្តៅនេះ ដើម្បីឲ្យទាន់រដូវកាលថ្មី។ អ្វីដែលសំខាន់នោះ Gareth Bale មិនសាកសមសម្រាប់ ជំនួសតំណែងរបស់ Ronaldo ឡើយ ជាហេតុតម្រូវឲ្យក្លិប​ត្រូវតែរកកីឡាករថ្មី មកជំនួសតំណែងនេះ។ ម្យ៉ាងវិញទៀត ចំពោះ Mbappe, Neymar និង Hazard សុទ្ធតែមានតម្លៃខ្លួនថ្លៃកប់ពពក បើ Real Madrid ពិតជាចង់បានមែននោះ ក្លិបត្រូវចំណាយមិនក្រោម ២០០លានផោនឡើយ។

ដូច្នេះហើយ Real Madrid នឹងទិញយកក្នុងចំណោម Kylian Mbappe, Neymar និង Eden Hazard ដើម្បីយកមកជំនួសតំណែង Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្រុមសេះបង្កង់ Juventus រួចមកនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here