Joe Hart ផ្លាស់ទៅកាន់ក្រុម Burnley ក្នុងតម្លៃ ៤លានផោន

0

អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស ដ៍ល្បីល្បាញមួយរូប គឺកីឡាករ Joe Hart ត្រូវបានក្រុម Manchester City សម្រេចលក់ចេញហើយ នៅរដូវកាលថ្មីនេះ បន្ទាប់ពីលោក Pep Guadiola មិនពេញចិត្តអ្នកចាំទីរូបនេះឡើយ។

បើតាមការចុះផ្សាយរបស់សារពត៌មាន The Goal បានឲ្យដឹងថា ក្រុម Manchester City បានឈានដល់ការព្រមព្រៀងលក់អ្នកចាំទីអង់គ្លេស Joe Hart ឲ្យក្រុម Burnley ក្នុងតម្លៃ ៤លានផោន។ Hart ហាក់មិនសូវទទួលបានការ​ចាប់អារម្មណ៍ពីសំណាក់លោក Pep Guadiola ឡើយ ចាប់តាំងពីឆ្នាំ ២០១៦ នៅ​ពេលដែលលោកមកដឹកនាំ Manchester City ដំបូង។ មិនតែប៉ុណ្ណោះ Hart ត្រូវបានក្លិបឲ្យក្រុម Torino ខ្ចីជើង កាលពីរដូវកាល ២០១៦-២០១៧ ហើយរដូវ​កាល ២០១៧-២០១៨ កន្លងមកនេះ ត្រូវបានក្រុម West Ham ខ្ចីជើងបន្តទៀត។ ក៍ប៉ុន្តែ សម្រាប់រដូវកាលថ្មីនេះ Joe Hart នៅតែមិនអាចស្ថិតក្នងកែវភ្នែកលោក Pep Guadiola ដដែល ដោយលោកសម្រេចចិត្តលក់ឲ្យក្រុម Burnley ក្នុងតម្លៃ ៤លានផោន។ យ៉ាងណាវិញ ការផ្លាស់ទៅកាន់ក្លិបថ្មី អាចនឹងប្រសើរច្រើន សម្រាប់ Hart ព្រោះថា នៅ Man City បានត្រឹមកៅអីបម្រុងប៉ុណ្ណោះ ឱកាសលេងមិនមាន​ឡើយ ព្រោះថា Ederson និង Bravo ជាជម្រើសល្អជាង ក្នុងក្រសែភ្នែកលោក Pep Guadiola ។

ដូច្នេះហើយ ក្រុម Manchester City នឹងលក់ អ្នកចាំទី Joe Hart ក្នុងតម្លៃ ៤លានផោនឲ្យក្រុម Burnley ក្រោយពីមិនសូវមានឱកាសបង្ហាញសមត្ថភាព ជាមួយក្លិបជើងឯកអង់គ្លេសមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here