កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ កីឡាករវ័យក្មេងកំពុងឡើងកូដ នន់ ជំនិត មកពីក្លិបស្វាយរលំមានរិទ្ធិ នៅតែទទួលបានជ័យជម្នះនៅក្នុងការប្រកួត ជាមួយកីឡាករឡើងកូដពេញកម្លាំងដូចគ្នា ហ៊ា ចាន់ថន ដែលក្នុងពេលនោះគឺមានការលើកឡើងជាច្រើនថា ជំនួបទាំងពីរបើត្រូវប៉ះគ្នា គឺ នន់ ជំនិត នឹងអាចបាក់មុខនោះ។ យ៉ាងណាមិញ បន្ទាប់ពីទទួលជោគជ័យលើគូប្រកួតទាំងលំបាក កីឡាករ កីឡាករ នន់ ជំនិត ត្រូវបានដៃគូប្រកាសថា ចង់ជួបសងសឹកជាថ្មី ដោយកីឡាករបង្គោលក្រហមរូបនេះ ប្រកាសថា មិនខ្លាចនោះទេ ដោយលោកនឹងបង្កើនសមត្ថភាពអោយល្អជាងនេះ ដើម្បីកុំអោយកុំអោយខ្មាស់គូប្រកួត និងចង់រក្សាក្រេឌីតកុំអោយថមថយនោះផង។
យោងតាមការប្រកួតដែលទើបតែបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍ អាស៊ីអាគ្នេយ៍កាលពីចុងសប្ដាហ៍ ម្នាក់ៗសុទ្ធតែមើលឃើញថា មកការប្រែប្រួលសមត្ថភាពឈានឡើងរបស់បង្គោលក្រហម នន់ ជំនិត ដោយសូម្បីបច្ចេកទេស ក៏នៅតែល្អមិនធ្វើអោយអ្នកគាំទ្រខកចិត្តនោះដែរ បើទោះជាដំណាក់កាលនេះកីឡាករភាគច្រើនត្រូវគេដឹងថា មិនសូវបានហ្វឹកហាត់ ហើយម្នាក់ៗថមថយកម្លាំងជាងមុនក៏ដោយ។ ការប្រកួតកាលពីថ្ងៃនោះ កីឡាករ នន់ ជំនិត បានឈ្នះកីឡាករ បង្គោលខៀវ ដោយពិន្ទុ និងទទួលបានការសរសើរពីអ្នកពីអ្នកទស្សនា។