តោះ! មកស្គាល់ខ្លាកំណាចប្រចាំលីគកំពូលអឺរ៉ុបទាំង៥ រដូវកាលនេះ

0

ដោយ: វង្ស សុសីហា

រដូវកាលថ្មី ២០១៨-២០១៩ នេះ លីគកំពូលទាំង៥នៅតំបន់អឺរ៉ុប នៅតែកក្រើក និងមានអ្នកតាមដានជុំវិញពិភពលោក រង់ចាំទស្សនាការប្រកួតដ៍ជក់ចិត្ត សម្រាប់ក្លិបបាល់ទាត់ដែលជា Idol របស់ពួកគេ។

ក្នុងនោះដែរ ក្របខណ្ឌកំពូលអង់គ្លេស Premier League នៅតែឈរលំដាប់​កំពូលដដែល បើទោះបីជាក្លិបធំៗជាច្រើនខកខានឈ្នះពានអឺរ៉ុបជាច្រើនឆ្នាំមក​ហើយក្តី​ តែនៅអង់គ្លេស មានក្រុមល្បីច្រើនប្រកួតប្រជែងគ្នា។ ខុសប្លែក Laliga របស់អេស្ប៉ាញ អាចធ្លាក់ប្រជាប្រិយភាពបន្តិច បន្ទាប់ពី Ronaldo ចាកចេញ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនងាកទៅរកលីគផ្សេងវិញទៀត។​ ចំណែក League1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់ មិនមានភាពប្រែប្រួលឡើយ ស្របពេលដែល Italian Serie A របស់ប្រទេសអ៊ីតាលីវិញ អាចនឹងកើនប្រជាប្រិយភាពខ្លាំង ក្រោយពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាយជាសមាជិកថ្មី របស់ក្រុមសេះបង្កង់ Juventus ។

តោះ! មកស្គាល់ខ្លាកំណាចប្រចាំរដូវកាលនេះ របស់លីគកំពូលទាំង៥៖
១. Premier League
Mahamed Salah របស់ហង្សក្រហម Liverpool កំពុងឈរតំណែងកីឡាករ​ដែលល្អជាងគេនៅ Premier League ថ្វីបើធ្វើមិនបានល្អ ក្នុងព្រឹត្តិការណ៍ World Cup ដូច Harry Kane តែ Salah ជាម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុន និងកំពុងតែបន្តបង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យក្រុមហង្ស​ក្រហម Liverpool នារដូវកាលនេះទៀត។

២. Laliga
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន ក្រោយពីអវត្តមាន Ronaldo បានក្លាយជាខ្លាកំណាចតែម្នាក់គត់ នៅ Laliga របស់អេស្ប៉ាញ ស្របពេលដែល Antoine Griezmann នៅមិនទាន់ជាដៃគូប្រជែងកីឡាករល្អបំផុតនៅក្របខណ្ឌ​កំពូលរបស់អេស្ប៉ាញបានឡើយ។

៣. Bundesliga
ក្របខណ្ឌកំពូលរបស់ប្រទេសអាល្លឺម៉ង់ ថ្វីបើមិនសូវមានកីឡាករល្បីដល់កំពូល និងមានប្រជាប្រិយភាព ដូចលីគផ្សេងៗក្តី តែកម្រមានក្រុមខ្លាំងមកពីលីគកំពូល​ផ្សេងៗ ធ្វើស៊ី ក្រុមនៅអាល្លឺម៉ង់ងាយស្រួលណាស់ ខណៈខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ជាកីឡាករល្អបំផុតនៅទីនោះ។

៤. League1
ក្រោយពីផ្ទេរទៅកាន់ក្រុម Paris Saint Germain ក្នុងតម្លៃបំបែកកំណត់ត្រា ២២២លានអឺរ៉ូ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar នៅតែជាខ្លាកំណាច​ប្រចាំលីគ​កំពូលប្រទេសបារាំងដដែល ខណៈ Kylian Mbappe ដែលជួយបារាំង​ឈ្នះពាន World Cup នាពេលថ្មីៗនេះ នៅមិនទាន់ខ្លាំងជាង Neymar ឡើយ។

៥. Italian Serie A
មិនបាច់និយាយវែងឆ្ងាយឡើយ វត្តមានរបស់កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយ​ហ្គាល់ Cristiano Ronaldo នៅអ៊ីតាលី បានធ្វើឲ្យកីឡាករវ័យ៣៣ឆ្នាំរូបនេះ បានទទួលតំណែងជាខ្លាកំណាចប្រចាំ Serie A ជំនួសតំណែង Paulo Dybala មិត្តរួមក្រុមថ្មី នៅ Juventus ។

LEAVE A REPLY

Please enter your comment!
Please enter your name here