Zidane ត្រៀមជំនួសតំណែង Jose Mourinho នៅ Man Utd

0

លោក Jose Mourinho អនាគត់របស់លោក ជាមួយក្រុមបិសាចក្រហម Manchester United នឹងមិនស្ថិតស្ថេរឡើយ ប្រសិនបើរដូវកាលនេះ Special One មិនអាចដឹកនាំក្លិបទទួលបានជោគជ័យ ក្នុងការឈ្នះពានណាមួយទេនោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានសម្លឹងឃើញគ្រូទើបលាលែងពីតំណែងរបស់ Real Madrid លោក Zinedine Zidane ក្នងការជំនួសតំណែងលោក Jose Mourinho ។ ការពេញចិត្តលោក Zidane នេះដែរ Man Utd មិនទាន់បណ្តេ ឬបញ្ចប់កុងត្រាជាមួយលោក Mourinho ឡើយ ដោយរង់ចាំមើលការដឹកនាំ របស់លោក នៅដើមរដូវកាលនេះសិន។ ប្រសិនបើ Mourinho មិនអាចដឹកនាំ Man Utd ជោគជ័យទេនោះ ច្បាស់ណាស់តំណែងរបស់លោក នឹងមិនអាចរក្សាបានឡើយ។ មិនតែប៉ុណ្ណោះ Man Utd បានត្រៀមរួចរាល់ហើយ ក្នុងការនាំយកលោក Zinedine Zidane មកជំនួសតំណែងនេះ ដោយរំពឹងថា លោកអាចដឹកនាំបិសាក្រហម ឲ្យទទួលបានជោគជ័យដូចនៅ Real Madrid ។

ដូច្នេះហើយ ក្រុមបិសាចក្រហម Manchester United បានត្រៀមរួចរាល់ហើយ ក្នុងការនាំយកលោក Zidane មកដឹកនាំប្រសិនបើ លោក Jose Mourinho មិនអាចដឹកនាំ Man Utd បានល្អទេនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here