លាភ សំណាង ប៉ះ ពុទ្ធ ម៉ាណូយ លើរេញបិទទ្វារ

0

នៅថ្ងៃសៅរ៍ទី១៦ ឧសភា នេះ ប៉ុស្តិ៍លេខ៥ បានរៀបចំអោយមានគូប្រកួតមិត្តភាព ដោយតម្រូវអោយកីឡាករ លាភ សំណាង និង កីឡាករ ពុទ្ធ ម៉ាណូយ ធ្វើជាគូឯកនឹងគ្នា។

លោក អូឡាឡា អ្នកសម្របសម្រួលកម្មវិធីបញ្ជាក់ថា បន្ទាប់ពីបើកសង្វៀនក្រោយបិទចោលមួយរយៈដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ ដែលស្ងប់ស្ងាត់ផលប៉ះពាល់នោះ ប៉ុស្ដិ៍លេខ៥ក៏ប្រកាសបើកសង្វៀនអោយកីឡាករជ្រើសរើសជើងឯក ដោយទើបតែរកឃើញកីឡាករ២នាក់ចុងក្រោយ ដែលត្រូវមានមុខប្រកួតយកពាន ដោយកីឡាករទាំង២ ត្រូវគេកំណត់ពេលអោយប្រកួតយកពាននៅសប្ដាហ៍ក្រោយ ហើយទុកអោយកីឡាករ២រូបប្រកួតជាលក្ខណៈមិត្តភាពជំនួសសិន។ លោកថាកីឡាករដែលមានឈ្មោះប្រកួតជាគូឯកនៅសប្ដាហ៍នេះ រួមមាន កីឡាករ លាភ សំណាង មកពីក្លិបកងពលតូចលេខ៧០ ត្រូវប្រកួតជាមួយកីឡាករ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ ។ អ្នកទាំង២សុទ្ធតែមានប្រវត្តិមិនព្រមចុះចាញ់គូប្រកួតដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here