ខណៈគូអន្តរជាតិដេកស្អាត លន់ សៀកឡេង និង ឡុង រ៉ាមី ឡើងធ្វើគូឯក

0

យោងតាមការអះអាង ការប្រកួតនៅល្ងាចថ្ងៃសៅរ៍ទី១៦ ឧសភា ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងតម្រូវអោយ កីឡាករកម្ពុជាមិនសូវល្បី២រូប ក្លាយជាគូឯកប៉ះគ្នា ខណៈដែលកីឡាករទាំងនេះ កន្លងមកកម្របានទទួលប្រកួតគូឯក ដោយសារតែគូឯក គេផ្ដល់អោយតែគូអន្តរជាតិ ហើយអ្នកទាំងពីរមិនទាន់មានក្រេឌីតដល់កម្រិតនោះ។ ការប្រកួតនេះ គឺប្រកួតផ្សាយផ្ទាល់លើផេក និង កញ្ចក់ទូរទស្សន៍។

ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀលថ្ងៃសៅរ៍នេះ គឺជាការប្រកួតបិទទ្វារដដែល បន្ទាប់ពីសង្វៀនត្រូវបានកំណត់អោយបិទអស់ជាច្រើនសប្ដាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ដែលផ្ទុះឡើងនៅកម្ពុជា។ នោះជាការប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិខារ៉ាបាវ ដែលបានធ្វើឡើង ដោយមានតែគណកម្មការរៀបចំ ជាអ្នកចូលទស្សនាដោយផ្ទាល់នៅសង្វៀន។

កីឡាករកម្ពុជា២រូប ដែលត្រូវគេស្គាល់ថាសុទ្ធតែជាជើងខ្លាំងតែមិនទាន់ល្បី គឺ កីឡាករ លន់ សៀកឡេង ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយល្បីឈ្មោះនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំងទើបឡើងកូដតិចៗ ម្នាក់ទៀត គឺ ឡុង រ៉ាមី នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមនៅលើសង្វៀននាថ្ងៃនោះក្នុងនាមជាគូឯក។ ពួកគេម្នាក់ៗនឹងឡើងប្រកួតសុីសាច់ហុតឈាមជាមួយគ្នា តែក្នុងលក្ខណ្ឌមិត្តភាព ដើម្បីបង្ហាញកម្លាំងសម្ង៉ែងគ្នា។