Real Madrid ប្រជែងទិញ Willian

0

ថ្វីបើខ្សែបម្រើប្រយុទ្ធស្លាបប្រេស៊ីល Willian កំពុងទទួលការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីក្រុមបីសាចក្រហម Manchester United និងក្រុម Barcelona ក៍ដោយ​តែកីឡាកររូបនេះ នៅមិនទាន់មានការផ្ទេរណាមួយចេញពីក្រុមតោខៀវ Chelsea ឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid បានចាប់អារម្មណ៍ ចង់បាន Willian ពីក្រុមតោខៀវ Chelsea ។ ការចង់បាន Willian នេះដែរ បានធ្វើឲ្យក្លិបយក្សអេស្ប៉ាញមួយនេះ ត្រូវក្លាយជាគូប្រជែងជាមួយក្រុមបដិបក្ខ ប្រចាំសតវត្សរ៍ Barcelona និងក្រុមបីសាចក្រហម Manchester United ដែលចង់បានកីឡាកររូបនេះ​ដូចគ្នា។ Willian មិនល្បីល្បាញខ្លាំងដូចកីឡាករមួយចំនួនឡើយ តែសមត្ថភាព​របស់កីឡាករប្រេស៊ីលរូបនេះ ល្អមិនចាញ់ Neymar និង Kevin de Bruyne ឡើយ។ ម្យ៉ាងវិញទៀត Real Madrid កំពុងត្រូវការកីឡាករស្លាបយ៉ាងខ្លាំង ដើម្បី​យកមកពង្រឹងក្លិបឲ្យកាន់តែខ្លាំងក្លា ក្រោយការចាកចេញរបស់ Ronaldo ទៅកាន់​ក្រុមសេះបង្កង់ Juventus រួចមក។

ដូច្នេះហើយ ក្រុម Real Madrid បានក្លាយជាគូប្រជែងជាមួយក្រុមបីសាចក្រហម Manchester United និង Barcelona ក្នុងការដណ្តើមយក Willian ពីក្រុមតោខៀវ Chelsea ៕

LEAVE A REPLY

Please enter your comment!
Please enter your name here