សឿម ឆ្នើម និង អ៊ុង កំសត់ ឡើងកាលីបគូឯក ដោយសារផ្ទុះកូវីត១៩

0

ហេតុផលនៃការបិទទ្វារព្រំដែនដែលមិនអាចអោយកីឡាករបរទេសចុះមកប្រកួតអន្តរជាតិបាន និង មិនអាចអោយកីឡាករកម្ពុជាមានគូឡើងវ៉ៃ បានរុញអោយកីឡាករមួយចំនួនដែលមិនធ្លាប់មានឱកាសទាល់តែសោះ ឡើងប្រកួតគូឯក។ ជាក់ស្ដែង នៅចុងសប្ដាហ៍នេះ ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបើករេញអោយ កីឡាករកម្ពុជាថ្មីៗ២រូប ប្រកួតគ្នាជាលក្ខណៈគូឯក ខណៈដែលនេះ គឺបានកើតឡើងដោយសារតែកីឡាករល្បីឈ្មោះមួយចំនួនអត់គូវ៉ៃ ស្របពេលដែលកីឡាករខ្លះ ខ្លាចកូវីត១៩ រហូតមិនបានត្រៀមខ្លួន ឬ មិនឡើងវ៉ៃ។

ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀលថ្ងៃសៅរ៍នេះ គឺជាការប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិខារ៉ាបាវ ដែលបានធ្វើឡើង ដោយមានតែគណកម្មការរៀបចំ ជាអ្នកចូលទស្សនា។ កីឡាករកម្ពុជា២រូប ដែលត្រូវគេស្គាល់ថាសុទ្ធតែជាជើងខ្លាំងតែមិនទាន់មានឈ្មោះបោះសំឡេង គឺ កីឡាករ សឿម ឆ្នើម ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស និងកីឡាករជើងខ្លាំងម្នាក់ទៀត គឺ អ៊ុង កំសត់ នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមនៅលើសង្វៀនអន្តរជាតិនាថ្ងៃនោះ។ ពួកគេម្នាក់ៗនឹងឡើងប្រកួតសុីសាច់ហុតឈាមជាមួយគ្នា តែក្នុងលក្ខណ្ឌមិត្តភាព ដើម្បីបង្ហាញកម្លាំង។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង2ត្រូវគេអោយប៉ះគ្នាក្នុងការប្រកួតលើកនេះ ដោយម្នាក់ៗគ្រាន់តែដឹងថានឹងត្រូវឡើងប្រកួតប៉ះគ្នា គឺម្នាក់ៗ សុទ្ធតែបានត្រៀមខ្លួន ហើយមានការរំពឹងថាល្អមើលសម្រាប់ជំនួបប៉ះគ្នា។ កីឡាករកម្ពុជាគូឯកទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនច្បាស់លាស់ខ្លាំងណាស់ ទើបឈានដល់ការផ្គូរផ្គងអោយឡើងប្រកួត ដើម្បីសាកល្បងសមត្ថភាពគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here