Man Utd ហ៊ានចំណាយ៦៥លានផោនទិញខ្សែការពារអង់គ្លេសកំពុងល្បីល្បាញ

0

ក្រុមបិសាចក្រហម Manchester United ត្រៀមចំណាយលុយច្រើនសឹងមិនគួរ​ឲ្យជឿក្នងការទិញយកខ្សែការពារកណ្តាលមួយរូបមកបន្ថែមទៀត នារដូវក្តៅនេះ ខណៈក្លិបអង់គ្លេសមួយនេះ នៅមិនទាន់រឹងមាំតំបន់ការពារនោះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United នឹងចំណាយរហូតដល់ទៅ ៦៥លានផោន ដើម្បីទិញខ្សែការពារ Harry Maguire ពីក្រុមកញ្ជ្រោងខៀវ Leicester City ។ ជាការពិតណាស់ Harry Maguire កំពុងតែត្រូវបានក្រុមជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីកីឡាកររូបនេះ បង្ហាញខ្លួនយ៉ាងល្អ ឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នយងព្រឹត្តិការណ៍ World Cup កន្លងមកនេះ។ ក្នុងនោះដែរ Man Utd បានផ្តោត​ការចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែការពាររូបនេះ ដោយរំពឹងថាពួកគេនឹងអាចនាំ​យកកីឡាកររូបនេះ ពីក្រុម Leicester City បាន។ ក៍ប៉ុន្តែ បើក្រឡេកមើលក្រុម Leicester City វិញ ទំនងជាមិនអាចរក្សាទុក Harry Maguire បានឡើយ ព្រោះថាតម្លៃប៉ុណ្ណឹងល្មមអាចឲ្យក្រុមកញ្ជ្រោងខៀវមួយនេះ អាចលក់បានក្នុងការចំណេញយ៉ាងកប់ក្តោង។

ដូច្នេះហើយ ក្រុមបិសាចក្រហម Manchester United នឹងទិញយកខ្សែការពារ​អង់គ្លេស Harry Maguire ពីក្រុម Leicester City ក្នុងតម្លៃថ្លៃរហូតដល់ទៅ ៦៥លានផោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here