Edinson Cavani ធ្លាយព័ត៌មានផ្លាស់ទៅកាន់ Real Madrid

0

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ សញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani ត្រូវបានទម្លាយ​ឲ្យដឹងថា កីឡាករកំពូលស៊ុតរបស់ក្រុម Paris Saint Germain រូបនេះ កំពុង​ត្រៀមផ្លាស់ទៅកាន់ក្រុម Real Madrid ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid ត្រៀមទឹកប្រាក់ ៨៩លានផោន ក្នុងការទិញយកកីឡាករអ៊ុយរ៉ាហ្គាយ Edinson Cavani ពីក្រុម Paris Saint Germain ។ Cavani គឺជាខ្សែប្រយុទ្ធឆ្នើមមួយរូប នាពេលបច្ចុប្បន្ននេះ ថ្វីបើមានវ័យកាន់តែជ្រេក្តី តែទម្រង់ប្រយុទ្ធមុតស្រួចរបស់កីឡាកររូបនេះ នៅតែល្អ​ដដែល មិនទាន់ស្រកស្រុតឡើយ។ ក្នុងនោះដែរ Cavani អាចនឹងត្រូវក្រុម Real Madrid ទិញយកទៅជំនួសនៅតំបន់ប្រយុទ្ធ ដែលក្រុមយក្សអេស្ប៉ាញមួយនេះ កំពុងតែត្រូវការយ៉ាងសំខាន់ផងនោះ។​ យ៉ាងណាក៍ដោយ នេះមិនទាន់មានការ​ផ្លាស់ប្តូរផ្លូវការណ៍នៅឡើយទេ បើសិនជាវាអាចកើតឡើងមែននោះ ច្បាស់ណាស់​ជារឿងល្អ សម្រាប់ Real Madrid ព្រោះថា Cavani ជាខ្សែប្រយុទ្ធស្រួចស្រាប់​ទៅហើយ។

ដូច្នេះហើយ ក្រុម Real Madrid នឹងត្រៀមទឹកប្រាក់ប្រមាណជា ៨៩លានផោន​ដើម្បីទិញយក Edinson Cavani ពីក្រុម Paris Saint Germain នារដូវក្តៅ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here