ចាន់ សំអាត បរាជ័យក្រោមដៃកីឡាករថៃ Pha Thalek

0

ការប្រកួតអន្តរជាតិកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២០ កីឡាករកម្ពុជា ចាន់ សំអាត បានរងការអាម៉ាស់មិនតិចទេ ក្នុងជំនួបជាមួយកីឡាករថៃឈ្មោះ Pha Thalek បន្ទាប់ពីបើកការប្រកួតពេញ៥ទឹក ហើយអាចនិយាយបានចាញ់ប្រៀបគូប្រកួតស្ទើរគ្រប់ទឹក។ អ្វីដែលគួរកត់សម្គាល់ កីឡាករកម្ពុជា ហាក់មានមហិច្ឆតា ចង់សងសឹកនោះផង ដែលខុសពីកីឡាករខ្លះប្រកាសថាចង់ប្រកួតជាមួយជាថ្មី ក្រោយពេលបរាជ័យនោះ។

កីឡាករ ចាន់ សំអាត បញ្ជាក់ក្រោយចាញ់កីឡាករថៃនៅលើសង្ឃវៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ថា លោកមិនទាមទារអោយមានការប្រកួតសងសឹកឬ មិនមាននោះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា បើមានក៏មានទៅ ហើយបើមិនបានប្រកួតគ្នាជាមួយកីឡាករដដែលនេះ ក៏តាមជាក់ស្ដែង។ លោកថាខ្លួនខំអស់ពីសមត្ថភាពហើយ ដូច្នេះប្រសិនបើនៅតែទៅមិនរួច គឺលោកទទួលយក។ យ៉ាងណាមិញលោកថា មិនបោះបង់ការប្រឹងប្រែងនោះទេ គឺនៅតែប្រឹងហ្វឹកហាត់ ដោយគ្រាន់តែគិតថាខ្លួននៅក្នុងពេលនេះ ក៏រាងចាស់ ហើយក៏ត្រូវគិតមួយផ្នែកលើជីវភាព ដោយមិនសូវបានហ្វឹកហាត់ជាប់លាប់ដូចមុន។

លោក ញៀន សុធី អ្នករៀបចំការប្រកួតថា កីឡាករថៃដែលឈ្នះ ចាន់ សំអាត គេល្អមកយូរហើយ។ យ៉ាងណាមិញ លោកថា មួយគូរនេះបើទោះមិនមានការទាមទាចង់ប្រកួតនឹងគ្នាជាថ្មី ក៏លោកនឹងរកឱកាសដាក់អោយប្រកួតជាមួយម្ដងទៀត ក្នុងពេលណាមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here