លន បញ្ញា ស្វាគមន៍ថៃ ក្នុងជំនួបជម្រុះ៨នាក់ យក៤នាក់ចុងក្រោយ

0

ការប្រកួតដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រៀតប្រដេញគ្នា។ កីឡាករកម្ពុជា លន បញ្ញា ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវអោយស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ លំ លេង ដែល អ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំង ធ្លាប់ប្រកួតឈ្នះលើកីឡាករបរទេសនៅប្រទេសថៃមិនតិចគ្នាកន្លងមក។

វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកនៅក្នុងថ្ងៃនោះ ពិតជាធ្វើអោយអ្នកស្នេហាវិស័យប្រដាល់ មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានរបស់ កីឡាករយុគ យក្សផ្លែ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគេកំពុងឡើងកូដ ដ្បិតអ្នកខ្លះថា រាងធ្លាក់ដៃជាងមុន។ នេះជាការប្រកួតកំដរសង្វៀនបន្តការប្រកួតជ្រើសរើសជើងឯករដូវកាលទី៧ក្នុងបញ្ចប់វគ្គអ្នកឈ្នះ៨នាក់យក៤នាក់ បន្ទាប់ពីកម្មវិធីនេះរកឃើញអ្នកឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ២នាក់រួចហើយ សម្រាប់ ព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement រដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦៣,៥ គីឡូក្រាម។

LEAVE A REPLY

Please enter your comment!
Please enter your name here