វង្ស វិច្ឆ័យ និង ផាន់ រះ ឡើងប្រកួតអន្តរជាតិ នៅសង្វៀអាស៊ីអាគ្នេយ៍

0

នៅចុងសប្ដាហ៍នេះ ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែបន្តបើកការប្រកួតតែ២សង្វៀនដដែល បន្ទាប់ពីសង្វៀនពេលយប់ថ្ងៃអាទិត្យបិទចោល។ ដោយឡែកសម្រាប់ការប្រកួតនៅល្ងាចថ្ងៃសៅរ៍ទី១៤ មីនា ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ តម្រូវអោយ កីឡាករកម្ពុជា និងកីឡាករថៃសរុបចំនួន៤រូប ប៉ះគ្នាដូចគ្នាផងដែរ ខណៈដែលកីឡាករម្ចាស់ផ្ទះ២រូបគឺ កីឡាករ វង្ស វិច្ឆ័យ ដែលជាកីឡាករល្បីឈ្មោះ និង កីឡាករ ផាន់ រះ ដែលជាកីឡាករឡើងកូដមួយរូបដែរ រង់ចាំស្វាគមន៍កីឡាករថៃចំនួន២រូបមកពីប្រទេសថៃ។ ការប្រកួត២គូនេះ ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាករកម្ពុជា និងបរទេសសុទ្ធតែជាជើងខ្លាំង នៅក្នុងពិភពប្រដាល់មិនខុសគ្នា។

ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀល ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារប៉ុស្តិ៍អាស៊ីអាគ្នេយ៍មានអ្នកទស្សនាច្រើនទស្សនាកកកុញស្រាប់មិនថាចំថ្ងៃសម្រាករួចទៅហើយ ព្រោះតែស្ថានភាពទីតាំង ស្របគ្នាដែលការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិខារ៉ាបាវ ដែលបានធ្វើឡើង ត្រូវចំល្ងាចថ្ងៃសម្រាក រមែងមានអ្នកទស្សនាកកកុញជាប្រចាំ។ កីឡាករកម្ពុជា និង ថៃទាំង៤រូប ពោលគឺ កីឡាករ វង្ស វិច្ឆ័យ ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយឡើងកូដនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំងកំពុងឡើងកូដ ផាន់ រះ សុទ្ធតែបានប្រកាសថា ត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here