ជើងខ្លាំងកម្ពុជា ឡុង ឡា អស់ចិត្ត ក្រោយបរាជ័យក្រោមដៃថៃ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករ ឡុង ឡា គឺជាកីឡាករជើងខ្លាំង និង កំពុងឡើងកូដនៅក្នុងវិស័យប្រដាល់។ ជាមួយនឹងការសារភាពថា មិនសូវបានចូលក្លិបហ្វឹកហាត់ញឹកញាប់ ឬជាប់លាប់ដូចមុននោះទេ កីឡាកររូបនេះបានរងភាពអាម៉ាស់យ៉ាងខ្លាំង ក្រោមដៃកីឡាករថៃ Phat Cha កាលពីព្រឹកថ្ងៃទី៨ មីនា ឆ្នាំ២០២០ នៅសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍។ លោកត្រូវថៃវាយត្រូវច្រើនដង មុនពេលត្រូវបានប្រកាសលទ្ធផលថាចាញ់ពិន្ទុ ខណៈដែលកីឡាករកម្ពុជាសារភាពថាអស់ចិត្ត។

ការប្រកួតអន្តរជាតិ ដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនៅក្នុងស្ទីឌីយោរបស់ទូរទស្សន៍អាសុីអាគ្នេយ៍នេះ កីឡាករល្បីឈ្មោះ ឡុង ឡា ដែលជាជើងខ្លាំង១រូបផង ត្រូវប៉ះកីឡាករថៃឈ្មោះ Phat Cha ដែលជាកីឡាករពូកែស្នៀត និងមានថ្វីដៃមិនធម្មតាម្នាក់។ ការប្រកួតនេះម្នាក់ៗមានការរំពឹងថា កីឡាករកម្ពុជានឹងឈ្នះដោយមិនពិបាក បើទោះជាកីឡាករថៃ និង ឡុង ឡា អ្នកទាំងពីរមានសមត្ថភាពប្រហែលគ្នា។ កីឡាករកម្ពុជា បានសារភាពថា ក្នុងមួយរយៈចុងក្រោយ គេរសាត់ឆ្ងាយពីការប្រកួតបើធៀបនឹងរយៈពេលមុន ប៉ុន្តែគេនៅតែប្រឹងប្រែងហ្វឹកហាត់ មិនសូវធ្វេសប្រហែសនោះទេ។ អ៊ីចឹងហើយ ទើប កីឡាករ ឡុង ឡា ធ្វើអោយអ្នកទស្សនាខកចិត្ត ដោយសារតែការប្រកួតនៅក្នុងថ្ងៃនោះ មិនសូវមានការវាយសម្រុក ហើយចាញ់ពិន្ទុកីឡាករថៃទាំងអស់ចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here