សូត្រ ប៊ុនធី និង អេលីត ភក្តី ប៉ងឈ្នះថៃ លើសង្វៀនអន្តរជាតិ

0

នៅថ្ងៃសៅរ៍ទី៧ មីនា ឆ្នាំ២០២០ នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ តម្រូវអោយ កីឡាករកម្ពុជា សូត្រ ប៊ុនធី ដែលជាកីឡាករល្បីឈ្មោះ និង កីឡាករ អេលីត ភក្តី ដែលជាកីឡាករឡើងកូដមួយរូបដែរ ប៉ះគ្នាជាមួយកីឡាករថៃ។ ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀល នៅថ្ងៃនេះ កីឡាករកម្ពុជា២រូបរំពឹងយ៉ាងខ្លាំង ថាខ្លួននឹងទទួលជោគជ័យ។

សូត្រ ប៊ុនធី ត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Vinai Lek ក្នុងនាមជាគូឯក ក្នុងពេលដែលកីឡាករកម្ពុជា ធ្លាប់ប្រកួតបាន១១៨លើក ឈ្នះ៩១លើក ចាញ់២២លើក និងធ្លាប់៥ ខណៈដែលកីឡាករថៃ ប្រកួតបានតិចជាងគឺបានត្រឹមតែ៨៧ដង ឈ្នះ៧៦លើក ចាញ់១១លើក និងមិនធ្លាប់ស្មើ និង កីឡាករជើងថ្មី អេលីត ភក្តី ប៉ះជាមួយកីឡាករថៃ Sis Yarak ក្នុងនាមជាគូរងឯក។ គូនេះ កីឡាករកម្ពុជា ធ្លាប់ប្រកួតផ្លូវការបាន៦៤លើក ឈ្នះ៤៩លើក ចាញ់១២លើក និងស្មើ៣ ខណៈដែលកីឡាករថៃប្រកួតបាន គឺ៧៣ ឈ្នះ៥៨លើក ចាញ់១៣លើក និងស្មើ២ ។

LEAVE A REPLY

Please enter your comment!
Please enter your name here