ឡុង សំណាង ឈ្នះ Aram Boy ទាំងវេទនា លើសង្វៀនអន្តរជាតិ

0

ដ្បិតតែការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១ មីនា ឆ្នាំ២០២០ កីឡាករកម្ពុជា ទទួលបានជោគជ័យលើកីឡាករថៃមែន តែគេនៅតែមើលឃើញថា ជ័យជម្នៈដែលទទួលបាននេះ គឺបានដោយពិបាកបំផុត។ យ៉ាងណាមិញកីឡាករថៃ ក៏អស់ចិត្តផងដែរ នៅពេលបរាជ័យនោះ។

អ្នកគាំទ្រភាគច្រើនសុទ្ធតែមើលឃើញថាកីឡាករកម្ពុជា ឡុង សំណាង និង Aram Boy មានសមត្ថភាពខ្លាំងដូចគ្នា ដោយអាចនិយាយបានថាតាំងពីទឹកទី១ រហូតដល់ទឹកចុងក្រោយ គឺពួកគេម្នាក់ៗ សុទ្ធតែប្រឹងរៀងខ្លួន។ ការប្រកួតនេះពួកគេមានប្រៀបលើគ្នា២ទឹកម្នាក់ តែដោយសារតែក្នុងទឹកទី៥ កីឡាករកម្ពុជាមានប្រៀបនាំមុខជាងបន្តិច ទើបលទ្ធផលចុងក្រោយ ធ្វើអោយបង្គោលក្រហម ដណ្ដើមបានឱកាសឈ្នះពិន្ទុ។ កីឡាករថៃ សារភាពថាអស់ចិត្ត តែលោកនៅតែពេញចិត្តជួបជាថ្មី ដើម្បីធ្វើការសងសឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here