Chelsea បដិសេធលក់ Hazard ក្នុងតម្លៃ ១៧០លានផោន

0

ដោយ: វង្ស សុសីហា
ក្រុមតោខៀវ Chelsea ហាក់មិនច់លក់ខ្សែបម្រើប្រយុទ្ធឆ្នើមប៊ែលហ្ស៊ិក Eden Hazard ឡើយ បើទោះបីជាមានក្លិបធំៗ ឲ្យតម្លៃខ្លួនថ្លៃកប់ក្តោងយ៉ាងណាក្តី​ ដោយព្យាយាមបន្តរារាំងកីឡាកររូបនេះមិនឲ្យចាកចេញឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់សារពត៌មាន El Mundo Deportivo បានឲ្យដឹងថា Chelsea បានបដិសេធសំណើររបស់ក្រុម Real Madrid ក្នុងការតមប្រមាញ់យក Eden Hazard ក្នុងតម្លៃ ១៧០លានផោន។ Real Madrid កំពុងតែចង់បាន Hazard យ៉ាងខ្លាំង ដើម្បីយកទៅជំនួសតំណែងរបស់ Cristiano Ronaldo ដែលបានចាកចេញកាលពីពេលថ្មីៗនេះ ព្រោះថា​ Hazard មានទេពកោសល្យល្អ មិនចាញ់ Ronaldo ប៉ុន្មានឡើយ។​ យ៉ាងណាវិញ Chelsea បានបដិសេធសំណើរនេះ ដោយចង់រក្សាទុក Hazard នៅ Stamford Bridge បន្តទៀត ខណៈកីឡាកររូបនេះ គឺជាចលករយ៉ាងសំខាន់​របស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ។ ក៍ប៉ុន្តែ បើតាមប្រភព​ផ្សេងៗ​ទៀត បានឲ្យដឹងខុសនេះថា ការបដិសេធលក់ Hazard ក្នុងតម្លៃ ១៧០លានផោននេះ មិនមែនមានន័យថា Chelsea មិនលក់ឡើយ តែក្លិបអង់គ្លេសនេះ ចង់បានតម្លៃខ្ពស់ជាងនេះ ពោលប្រមាណ ២០០លានផោន ទើបស់សមត្ថភាពរបស់ Hazard ព្រោះ ក្លិបនិងកីឡាករមិនទាន់បន្តកុងត្រាថ្មីនៅ​ឡើយ ម្យ៉ាង Hazard ក៍ចង់ចាកចេញដែរ ជាហេតុធ្វើឲ្យ Chelsea ត្រូវតែទាមទារតម្លៃឲ្យបានខ្ពស់ជាងនេះ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea នឹងមិនលក់ Eden Hazard ក្នុងតម្លៃ ១៧០លានផោន ឲ្យក្រុម Real Madrid ឡើយ ដោយរង់ចាំតម្លៃខ្ពស់ជាងនេះទៀត ទើបយល់ព្រមចរចារជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here