ឡុង សំណាង និង យុគ យក្សផ្លែ ប៉ះថៃរួមគ្នាលើរេញអន្តរជាតិ

0

នៅរសៀលថ្ងៃសៅរ៍ទី២២ កុម្ភៈ ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងបើកទ្វារអោយកីឡាករកម្ពុជា និង ថៃសរុបចំនួន៤រូប ប៉ះគ្នា។ កីឡាករម្ចាស់ផ្ទះ យុគ យក្សផ្លែ ដែលជាកីឡាករឡើងកូដ និង កីឡាករ ឡុង សំណាង ដែលជាកីឡាករឡើងកូដមួយរូបដែរ រង់ចាំស្វាគមន៍កីឡាករថៃចំនួន២រូបមកពីប្រទេសថៃ។

ការប្រកួតនេះធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង៥កន្លះល្ងាចតទៅ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ខារ៉ាបាវ ដោយមានការរំពឹងថា នឹងមានអ្នកទស្សនាច្រើន ដោយកីឡាករកម្ពុជា២រូប ដែលត្រូវគេស្គាល់ថាសុទ្ធតែជាជើងខ្លាំងគឺ កីឡាករ ឡុង សំណាង ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយឡើងកូដនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំងកំពុងឡើងកូដ យុគ យក្សផ្លែ គឺជាគូស៊ីសាច់ហុតឈាមជាមួយកីឡាករថៃ។

ការប្រកួតនេះ កីឡាករ ឡុង សំណាង ប្រកួតជាមួយ កីឡាករថៃឈ្មោះ Den Phichet ក្នុងនាមជាគូឯក និង កីឡាករ យុគ យក្សផ្លែ ប្រកួតជាមួយកីឡាករថៃ Khon Khopday ក្នុងនាមជាគូរងឯក។

LEAVE A REPLY

Please enter your comment!
Please enter your name here