វង្ស វិឆ័យ និង កីឡាករថៃ ដណ្ដើមខ្សែក្រវាត់អន្តរជាតិ និងទឹកប្រាក់៥ពាន់ដុល្លារ

0

នៅថ្ងៃទី២២ ធ្នូ ក្នុងឆ្នាំ២០១៩នេះ កីឡាករកម្ពុជា វង្ស វិឆ័យ និងកីឡាករថៃ Phat Oubun នឹងប៉ះគ្នាដណ្ដើមខ្សែក្រវាត់អន្តរជាតិ និងទឹកប្រាក់៥ពាន់ដុល្លារ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បន្ទាប់ពីអ្នកទាំងពីប្រកួតប្រចាំពូលហើយឈរលេខ១រៀងខ្លួនប្រចាំពូល។ អ្នកស្នេហាវិស័យប្រដាល់ កំពុងតាមដានមួយគូនេះ។

ការប្រកួតដែលកំពុងធ្វើអោយអ្នកស្នេហាវិស័យប្រដាល់ម្នាក់ៗផ្ដោតការតាមដានយ៉ាងយកចិត្តទុកដាក់នេះ ត្រូវបានប្រកាសថា អ្នកឈ្នះមិនត្រឹមតែទទួលបានខ្សែក្រវាត់អន្តរជាតិប៉ុណ្ណោះទេ តែក៏ទទួលបានទឹកប្រាក់ចំនួន៥ពាន់ដុល្លារផងដែរ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ របស់ព្រឹត្តិការណ៍កំពូលជើងឯក Champion មួយនេះ លេខ១ ទទួលបានខ្សែក្រវាត់១ ពាន១ និងទឹកប្រាក់៥០០០ដុល្លា លេខ២ ទទួលបាន៣០០០ដុល្លា, លេខ៣ ទទួលបាន១៥០០ដុល្លា និង លេខ៤ ទទួលបាន១០០០ដុល្លារ។ ការប្រកួតចាប់ពីវេលាម៉ោង៥ល្ងាច នៅថ្ងៃអាទិត្យនេះ កីឡាករ ឡុង សុភី ឬ នី សុភី និង កីឡាករថៃ Chhouk Chhai ប្រកួតគ្នាយកលេខ៣។

LEAVE A REPLY

Please enter your comment!
Please enter your name here