សេក គឹមអាន ឈ្នះពិន្ទុ រឿង សារិទ្ធ លើសង្វៀន Boostrong

0

កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែបន្តសង្វៀនអោយគូមិត្តភាពជាតិ និងអន្តរជាតិ អោយកីឡាករកម្ពុជា និងបរទេសប៉ះគ្នាដូចសព្វដង។ យ៉ាងណាមិញ គេនៅតែមើលឃើញថា ការប្រកួតរវាងកីឡាករក្នុងស្រុក២រូប គឺកីឡាករបង្គោលក្រហម សេក គឹមអាន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប និងកីឡាករបង្គោលខៀវ រឿង សារិទ្ធ ចង់ល្អមើលជាងការប្រកួតគូណាៗទាំងអស់ ដោយសារតែអ្នកទាំងពីរបញ្ចេញសមត្ថភាពប្រកួតគ្នាបានល្អ។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀន Boostrong Fighter On Fighter on fire នោះ កីឡាករ សេក គឹមអាន និង រឿង សារិទ្ធ ធ្វើអោយអ្នកគាំទ្រទាក់ចិត្តយ៉ាងខ្លាំង ដោយសារតែពួកគេម្នាក់ៗ សុទ្ធតែប្រើអស់សមត្ថភាពរៀងខ្លួន ដល់ថ្នាក់អ្នករៀបចំការប្រកួតក៏លាន់មាត់។

លោក ញាណ សុធី អ្នករៀបចំប្រដាល់ប្រចាំនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ បានថ្លែងការសរសើរចំពោះកីឡាករខាងលើ ដោយថាប្រសិនបើកីឡាករល្បីៗដែលឡើងកូដហើយ ប្រឹងប្រែងប្រកួតគ្នាបានល្អដូចអ្នកទាំងពីរ លោកថា វិស័យប្រដាល់នៅកម្ពុជា នឹងមានការគាំទ្រមិនអន់ទេ ដោយសារតែអ្នកទស្សនា គឺសុទ្ធតែចង់ទស្សនាការប្រកួតគូល្អបែបហ្នឹង។ លោកថានឹងដាក់អោយគេប្រកួតគ្នាអោយបានញឹក ដើម្បីអោយកាន់តែមានឈ្មោះបោះសំលេង ក៏ដូចជាលើកទឹកចិត្តកីឡាករដែលខំប្រឹងប្រែងផង។

គួរបញ្ជាក់ផងដែរថា ការប្រកួតដ៏ទាក់ទាញរបស់គូទាំងពីរ បើទោះជាប្រឹងអស់សមត្ថភាពរៀងខ្លួន ហើយមើលទៅពិបាកមើលដឹងថា អ្នកណាឈ្នះ ក៏គណកម្មការនៅតែរកឃើញអ្នកមានប្រៀប ដោយកំណត់អោយកីឡាករបង្គោលក្រហម សេក គឹមអាន ឈ្នះពិន្ទុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here