កែងរបស់ កូយ ឡាយ កុំជោរ លាភ សំណាង ធ្លាក់ខ្ពោក

0

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករលាភ សំណាង គឺជាជើងខ្លាំងដែលឡើងទៅវគ្គសំខានន់ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock out Series(K-Cement) កាលពីរដូវកាលមុន ប៉ុន្តែនៅពេលកីឡាកររូបនេះបើកការប្រកួតជាថ្មី ក្នុងព្រឹត្តិការណ៍ដដែលរដូវកាលទី៣ គេបែរជាបរាជ័យយ៉ាងអាម៉ាស់ក្រោមកីឡាករវ័យក្មេង ជាគូប្រកួតទៅវិញ។ កីឡាករបង្គោលខៀវ កូយ ឡាយ បានក្លាយជាអ្នកឡើងទៅកាន់វគ្គបន្ទាប់ ក្រោយពីប្រឹងប្រកួតឡើងអស់សមត្ថភាព។

កីឡាករ លាភ សំណាង លើកនេះ មានអារម្មណ៍ថាមិនមានយីអ៊ុនតែម្ដង ដោយសារតែកាលពីរដូវកាលមុន គឺបានឡើងដល់ជុំទី២ ទី៣ ប៉ុន្តែក្រោយពីមានបទពិសោធន៍ក្រាស់ក្រែលនៅក្នុងព្រឹត្តិការណ៍ធំមួយនេះ ស្រាប់តែឡើងប្រកួតជាថ្មី ហើយចាញ់ទៅវិញ ខណៈដែលការប្រកួតរបស់គេក៏ចាញ់ក្នុងដៃកីឡាករជើងថ្មី និងវ័យក្មេងទៅទៀត។

ការប្រកួតដែលបានធ្វើឡើងត្រូវបានគេឃើញរំកិលពេលវេលាពីម៉ោង៥ល្ងាចទៅម៉ោង៦ល្ងាចវិញដោយសារតែអះអាងថា ការប្រកួតកាន់តែល្ងាចគឺកាន់តែមានអ្នកមកទស្សនាច្រើន និងគិតថាបើការប្រកួតចាប់ផ្ដើមម៉ោង៥ នោះអ្នកធ្វើការរោងចក្រ និងអ្នកធ្វើការផ្សេងទៀតនឹងពិបាកមកទស្សនាអោយទាន់ម៉ោង។ ការប្រកួតនៅសប្ដាហ៍នេះ កីឡាករ លាភ សំណាង មិនសំណាងដូចឈ្មោះទៀតទេ ក្នុងពេលដែលប៉ះជាមួយកីឡាករ កូយ ឡាយ ហើយត្រូវកីឡាករបង្គោលខៀវរូបនេះ វាយកែងដល់ថ្នាក់បែករយះ ហើយធ្វើអោយកីឡាករលាភ សំណាង បរាជ័យទាល់តែបាន ក្រោយចប់ការប្រកួត៣ទឹក។ យ៉ាងណាមិញ កីឡាកររូបនេះ មិនមានប្រតិកម្ម ឬតវ៉ា ថាការហាលអាវរបស់ខ្លួនជារឿងមិនសមនោះទេ ដោយបានទាំំងទទួលស្គាល់ថា បណ្ដាលមកពីថ្វីដៃរបស់កីឡាករ កូយ ឡាយ ល្អជាងខ្លួន ទើបធ្វើអោយខ្លួនបរាជ័យទាំងអស់ចិត្ត។ ប៉ុន្តែកែងរបស់ កូយ ឡាយ មិនត្រឹមតែធ្វើអោយ លាភ សំណាង បាត់លាភ បាត់សំណាង និងធ្លាក់ហាលអាវប៉ុណ្ណោះទេ ប៉ុន្តែក៏បែករយះពេលក្បាលផ្នែកខាងមុខ មិនក្រោម៣ទៅ៥ថ្នេរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here