ឌុម កែវដា តស៊ូរហូតឈ្នះថៃ បើទោះជារយះច្រើនថ្នេរ

0

ខុសពីការប៉ាន់ស្មានដែលថា កីឡាករកម្ពុជានឹងបោះបង់ការប្រកួតក្រោយរយះបរិវេណចិញ្ចើមច្រើនថ្នេរ ការប្រកួតអន្តរជាតិ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីអាទិត្យថ្ងៃទី២៧ តុលា ឆ្នាំ២០១៩ កីឡាករកម្ពុជា ឌុម កែវដា បែរជាបន្តការប្រកួតយ៉ាងស្វិតស្វាញ រហូតបានឈ្នះ កីឡាករថៃ Kang Napha ធ្វើអោយម្នាក់ៗស្រឡាំងកាំង។ កីលាករកម្ពុជា បានទងត្រូវបានគេផ្ដល់ប្រាក់ធីបយ៉ាងសន្ធឹកក្រោយចពីរេញ បន្ទាប់ពីត្រូវបានប្រកាសថា ឈ្នះពិន្ទុនៅចុងបញ្ចប់ទេកទី៥នោះផង។


ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនអាស៊ីអាគ្នេយ៍វេលាយប់ថ្ងៃអាទិត្យនោះ កីឡាករកម្ពុជា ឌុម កែវដា ត្រូវគេឃើញទទួលរងកណ្ដាប់ដៃពីសំណាក់កីឡាករថៃជាគូប្រកួតយ៉ាងខ្លាំង តែគេមិនបាក់ទឹកចិត្ត ហើយនៅតែតស៊ូ។ ទោះជាកីឡាករថៃវាយអោយបែករយះនៅបរិវេណភ្នែកហូរឈាមដូចគេអារ ប៉ុន្តែ ឌុម កែវដា អត់រាថយឡើយ គឺនៅតែរុលចូល នៅតែប្រឹងដើរទៅមុខ។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺ ឌុម កែវដា តស៊ូស្វែងរកពិន្ទុសង្គ្រប់លើកីឡាករថៃដូចការគ្រោងទុក នៅពេលបញ្ចប់ទឹកទី៥។

លោក ញាណ សុធី និយាយថា សង្វៀនអន្តរជាតិឆេមពាន កំពុងទទួលបានការចាប់អារម្មណ៍ ដោយសារតែកីឡាករដែលមានមុខប្រកួតសុទ្ធតាល្អ។ លោកសរសើរពីការប្រេងប្រែង ឌុម កែវដា ដែលតស៊ូ បានសម្រេច ក្រោយបញ្ចប់ទឹកទី៥ បើទោះជាបែករយះភ្នែកចិញ្ចើមច្រើនថ្នេរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here