ព្រឹត្តិការណ៍ ឆេមពាន ពិតជាកក្រើកយប់នេះ

0

យន់ថ្ងៃអាទិត្យទី២០ តុលា ឆ្នាំ២០១៩នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ពិតជាកក្រើកជាមិនខានទេ រវាងជំនួបកីឡាករកម្ពុជា និងកីឡាករថៃ សុទ្ធតែខ្លាំងៗ។ កីឡាករ នី សុភី ហៅ ឡុង សុភី ដែលជាកីឡាករល្បីឈ្មោះជើងចាស់ និង កីឡាករ វង្ស វិឆ័យ មិនដឹងថាអ្នកទងពីរនឹងឈ្នះតាមការចង់បានរបស់មហាជន ឬ យ៉ាងណាទេ ក្នុងពេលដែលកីឡាករថៃយប់នេះ ក៍មិនធម្មតា។

ព្រឹត្តិការណ៍ប្រដាល់អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន ដែលចាប់ផ្ដើមនៅម៉ោង៦ល្ងាចនេះ កីឡាករ ឡុង សុភី ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស និងកីឡាករជើងខ្លាំងកំពុងឡើងកូដ វង្ស វិឆ័យ នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករបរទេស២រូប។ នី សុភី ឬ ឡុង សុភី ប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ រ៉ុង ផាណា ក្នុងនាមជាគូឯក ខណៈវង្ស វិឆ័យ ប៉ះថៃ ឈ្មោះ ភេទ អូប៊ុន។

គួរបញ្ជាក់ថា ឡុង សុភី ធ្លាប់ប្រកួតបាន១៦៩លើក ឈ្នះ១២៩លើក ចាញ់២៨លើក និងស្មើ១២ប៉ុណ្ណោះ ខណៈដែលកីឡាករថៃ ប្រកួតបានតិចជាងគឺបានត្រឹមតែ៧០ដង ឈ្នះ៥៧លើក ចាញ់១៣លើក តែគេខ្លាំងនាពេលចុងក្រោយផងដែរ ខណៈដែលកីឡាករកម្ពុជាធ្លាក់ដៃ។ មួយគូទៀត កីឡាករកម្ពុជា ធ្លាប់ប្រកួតផ្លូវការបាន៥៧លើក ឈ្នះ៥១លើក ចាញ់៦លើក មិនធ្លាប់ស្មើ ខណៈដែលកីឡាករថៃប្រកួតបានដល់៦៨លើក ឈ្នះ៥៦លើក ចាញ់១២លើក និងមិនធ្លាប់ស្មើដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here