ង៉ែត វុធ មិនខ្វល់រឿងគេចោទថា ស៊ីឡាក់

0

ក្រោយពីបានប្រកាសថាបានឈ្នះបង្គោលខៀវ គឺកីឡាករ សេក គឹមសាន្ត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប កីឡាករបង្គោល ង៉ែត វុធ មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវបានគេចោទយ៉ាងពេញទំហឹងថាជាកីឡាករស៊ីឡាក់។ យ៉ាងណាមិញ គណកម្មការប្រដាល់របស់ទអាស៊ីអាគ្នេយ៍ បានអះអាងថាការប្រកាសអោយកីឡាករ ង៉ែត វុធ ឈ្នះ គឺដោយសារតែការជ្រុលដៃថែមពេញទំហឹងរបស់ភាគីម្ខាងទៀត គឺមានលក្ខណ្ឌអោយចាប់កំហុសពិតប្រាកដ។

លោក រាជ សូផែន គណកម្មការផ្ដល់ពិន្ទុប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងបញ្ជាក់ថា ធម្មតាកីឡាករម្នាក់ត្រូវបានគេចាប់កំហុសថាថែមខុសបច្ចេកទេស គឺភាគីដែលរងគ្រោះដែលត្រូវគណកម្មការកំណត់អោយឈ្នះ រមែងត្រូវបានគេចោទថាស៊ីឡាក់ ព្រោះតែចង់ឈ្នះដោយស្រួល។

ប៉ុន្តែក្នុងនាមជាគណកម្មការអោយតែកំហុសឆ្គងនោះត្រូវទំនងនឹងលក្ខណ្ឌច្បាប់ គឺត្រូវតែចាប់ ដោយមិនអាចនិយាយបានថាមួយដៃ ឬមួយជើង នឹងការល្មើសនោះ ពិតជាបណ្ដាលអោយហើយសន្លប់ ឬមិនសន្លប់ក្ដី។ លោកថាបើការវាយថែមមិនត្រូវបានចាប់កំហុស គឺមិនខុសពីបណ្ដាលអោយកីឡាករម្ខាងទៀតបានចិត្តនោះទេ ទើបលោកយល់ថាការកំណត់អោយអ្នកថែមចាញ់ដោយស្វ័យប្រវត្តិ ដើម្បីកុំអោយមានការករណីនេះបន្តទៀត។

ដោយឡែក សម្រាប់ កីឡាករ ង៉ែត វុធ បានអះអាងថា ខ្លួនមិនបានស៊ីឡាក់នោះទេ ពោលគឺបណ្ដាលមកពីមួយស្នៀតដែលថែមរបស់ សេក គឹមសាន្ត មានកម្រិតធ្ងន់ ទើបលោកមិនអាចក្រោកមកប្រកួតតតាំងបាន។ លោកថាខ្លួននឹងមិនខ្វល់ពីការរិះគន់ថាស៊ីឡាក់នោះទេ ដោយសារតែអ្នកស្រែកថាលោកធ្វើពុតដើម្បីបានឈ្នះមិនមែនជាលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here