បង្គោល​ខៀវ​ ​និង​ក្រហម​ ​ត្រូវ​ប្រកាស​អោយ​ចូល​ប្រកួត​គូ​អន្តរជាតិ​ ​

0

​ការប្រកួត​មិត្ត​រវាង​កីឡាករ​កម្ពុជា២រូប​ ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​សុី​អាគ្នេយ៍​ ​កាលពី​ថ្ងៃទី២៨​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​កីឡាករ​បង្គោល​ក្រហម​ ​រឿន​ ​សុខ​លី​ ​និងកីឡា​ករ​បង្គោល​ខៀវ​ ​ហេង​ ​សុ​ភ័ក្ត្រ​ ​បាន​ក្លាយជា​គូប្រកួត​ ​ដែល​ត្រូវ​បាន​គណ​កម្មការ​កាត់ក្ដី​អោយ​ស្មើគ្នា​ ​ក៍​ត្រូវ​បាន​គេ​ប្រកាស​ថា​នឹង​ដាក់អោយ​ប្រកួត​គូ​អន្តរជាតិ​ក្នុង​ពេក​ខាងមុខ​ផង​ដែរ​។​ ​នោះ​គឺ​ដោយសារតែ​ពួកគេ​ល្អ​ដូចគ្នា​។​

​លោក​ ​រាជ​ ​សូ​ផែន​ ​ប្រធាន​ក្រុម​គណ​កម្មការ​ផ្ដល់​ពិន្ទុ​ប្រចាំ​នៅ​ទូរទស្សន៍​អា​សុី​អាគ្នេយ៍​ ​បាន​ប្រកាស​នៅមុន​ការប្រកួត​របស់​កីឡាករ​ទាំងពីរ​ថា​ ​រវាង​កីឡាករ​ ​រឿន​ ​សុខ​លី​ ​និងកីឡា​ករ​ ​ហេង​ ​សុ​ភ័ក្ត្រ​ ​បើ​អ្នកណា​ប្រកួត​បាន​ល្អ​ ​ហើយ​មាន​សមត្ថភាព​ ​នោះ​នឹង​យក​កីឡាករ​រូប​នោះ​ ​អោយ​ឡើង​នៅក្នុង​ការប្រកួត​គូ​អន្តរជាតិ​នៅពេល​ខាងមុខ​ ​ដោយ​គ្រាន់តែ​មានការ​ប្រកាស​មិនទាន់​ចប់​ផង​ ​កីឡាករ​ទាំង​ពី​រក៍​បើក​ការប្រកួត​ដាក់គ្នា​ ​ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​រៀងខ្លួន​។​ ​ពេញ​រយៈពេល៥ទឹក​ ​កីឡាករ​ទាំងពីរ​កាន់តែ​ធ្វើអោយ​អ្នកគាំទ្រ​ពេញចិត្ត​ ​ជាពិសេស​ការ​វ៉ៃ​សម្រុក​របស់​កីឡាករ​បង្គោល​ក្រហម​ ​រឿន​ ​សុខ​លី​ ​ទៅលើ​គូប្រកួត​។​ ​អុីចឹង​ហើយ​ទើប​ក្រោយ​ប្រកាស​ថា​ ​កីឡាករ​ក្រហម​ ​និង​ ​កីឡាករ​បង្គោល​ខៀវ​ ​ស្មើ​ពិន្ទុ​គ្នា​ ​គឺ​គណ​កម្មការ​ប្រកាស​ថា​នឹង​យក​កីឡាករ​ទាំងពីរ​អោយ​ទៅ​ប្រកួត​គូ​អន្តរជាតិ​តែម្ដង​ក្នុង​អំឡុង​ខែ៩ខាងមុខ​។

លោក​ថា​ការប្រកួត​គូ​អន្តរជាតិ​ដែល​ទូរទស្សន៍​អា​សុី​អាគ្នេយ៍​រៀបចំឡើង​ត្រូវការ​កីឡា​ក​រល្អៗ​បែបនេះ​។​ ​លោក​ថា​កីឡាករ​ទាំងពីរ​នឹង​មាន​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងពីរ​ឡើង​ប្រកួត​មុនគេ​ ​ក្នុង​ពេល​ឆាប់​ៗ​។​ ​ក្នុង​នោះ​ពួក​គេ​ក៍​អាច​មានឱកាស​ចូល​ប្រកួត​ជ្រើសរើស​ម្ចាស់​មេដាយមាស​វគ្គ​ក្រោយ​ ​ទូរទស្សន៍​អា​សុី​អាគ្នេយ៍​ផង​ដែរ​ ​បើ​កីឡាករ​កម្ពុ​ជា​ក្មេង​ៗ​ទាំងពីរ​នៅតែ​ល្អ​ ​ដើម្បី​លើកកម្ពស់​វិស័យ​ប្រដាល់​ក្មេង​ៗ​ផង​។​

LEAVE A REPLY

Please enter your comment!
Please enter your name here