មិន​នឹកស្មាន​ ​ភួង​ពិសិដ្ឋ​ ​អាច​ធ្វើអោយ​ជើងខ្លាំង​ ​ឆាយ​ ​មាស​ ​ហាលអាវ​ ​ ​ ​ ​

0

​នៅទីបំផុត​ ​កីឡាករ​បង្គោល​ខៀវ​ ​ភួង​ ​ពិសិដ្ឋ​ ​បាន​វាយបំបាក់​កីឡាករ​ជើងខ្លាំង​ ​ឆាយ​ ​មាស​ ​ទាល់តែបាន​ ​នៅក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ ​នៅ​ប៉ុស្តិ៍​លេខ៥​ ​កាលពី​ថ្ងៃទី២៧​ ​កក្កដា​ ​ឆ្នាំ២០១៩​។​ ​នេះ​ជា​ការប្រកួត​រដូវ​កាល​ទី៦​ ​ដោយគូ​ប្រកួត​មួយគូ​នោះ​ ​ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ​ ​គឺ​ម្នា​ក់ៗ​ប្រឹង​ប្រកួត​យ៉ាង​ចាស់ដៃ​។​

​កម្មវិធី​ប្រកួត​កីឡាប្រដាល់​កំពូល​ជើ​ក​ឯកTV​ ​5​ ​BOXING​ ​KNOCK​ ​OUT​ ​SERIES​(​k​-​Cement​)​ ​ដែល​ជា​កម្មវិធី​ប្រដាល់​ជ្រើសរើស​ជើងឯក​កំពុងតែ​ទទួល​បាន​សំឡេង​គាំទ្រ​មួយ​នេះ​ ​បាន​ធ្វើអោយ​ម្នា​ក់ៗ​ ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ដោយ​ការប្រកួត​នៅក្នុង​ថ្ងៃ​នោះ​គេ​ឃើញ​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​លើសលុប​។​ ​ហ្វេ​នៗ​ដែល​កកកុញ​នៅក្នុង​ថ្ងៃ​នោះ​ ​សុទ្ធតែ​ធ្វើឲ្យ​អ្នកប្រដាល់​មាន​ទឹកចិត្ត​រំភើប​ ​ខណៈ​ដែល​គូប្រយុទ្ធ​ទាំង​ពី​រក៍​វាយ​ប្រយុទ្ធ​គ្នា​ទាក់ភ្នែក​តបនឹង​ការ​គាំទ្រ​។​កីឡាករ​ឆាយ​ ​មាស​ ​មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ប៉ះ​ជាមួយ​កីឡាករ​ ​ភួង​ ​ពិសិដ្ឋ​ ​មក​ពី​ក្លិប​រាជ​សី​ខេត្ត​រតនៈ​គិរី​។​មួយគូ​ដណ្តើម​ពាន​ទម្ងន់៦០គីឡូក្រាម​នេះ​បាន​ក្លាយជា​គូ​តាមដាន​ខ្លាំង​របស់​អ្នក​មក​ទស្សនា​ដើម្បី​អ៊ុត​មើល​ថា​កីឡាករ​ណា​បាន​កៅអី​មួយ​កន្លែង​ទៀត​នា​ជុំ​ទី២​។​

ងាក​មក​កា​រប្រយុទ្ឋ​ចាប់ពី​ទឹក​ទី១មកឃើញ​ថា​វៃ​គ្នា​តទៅ​តមក​មិន​មាន​អ្នកណា​លើ​អ្នកណា​ឡើយ​។​ចូល​មក​ទឹក​ទី២ភួង​ពិសិដ្ឋ​ចាប់ផ្តើម​ដណ្តើម​បាន​ភាព​ទាក់ទាញ​វាយ​ចេញ​មក​មាន​ផ្លែ​ល្អ​ទាំង​ម៉ាត់​ជង្គង់​កែង​ចំ​ភាគី​ម្ខាង​ទៀ​ត​បង្ក​ឲ​ដេកដួល​កាន់តែ​សម្លឹងឃើញ​ឱកាស​បំបាក់​គូប្រកួត​។​ទឹក​ទី៣ជា​ទឹក​ចុងក្រោយ​ការ​វាយ​របស់​ពិសិដ្ឋ​មានសន្ទុះ​ទៅ​មុ​ខ​មិន​ឲ​ដៃគូ​តតាំង​បាន​វាយ​ចំកន្លែង​បាន​ពិន្ទុ​វាយ​រហូត​ទាល់​តែ​ប្រកាស​ឲ​ឈ្នះ​ឆ្ពោះទៅ​កាន់​ជុំ​ទី២តែម្តង​។​

ភួង​ ​ពិសិដ្ឋ​និយាយ​ថា​ខ្លួន​ចូល​ប្រកួត​លក្ខណៈ​ពាន២លើក​មុន​សុទ្ឋ​តែ​ចាញ់​ជុំ​ទី១ឬទី២​។​ទើបតែ​លើក​នេះ​សម្រេ​ចម​ប្រកួត​ទៀត​ឆ្លងផុត​ជុំ​ទី១ដោយ​រំពឹង​ថា​តង់​ទី២និង​ជោគជ័យ​អាច​ធ្វើ​បាន​ល្អ​ទៀត​។​អ្វី​ដែ​លព្យ​យាម​គឺ​ការហាត់​រៀន​ក៏​ត្រូវ​បន្ថែម​ឲ​ខ្លាំង​មិន​អា​ចប​ណ្តោយៗ​បាន​នោះ​ទេ​អាច​ជ្រុះ​ឱកាស​ក៏​ថា​បាន​។​

LEAVE A REPLY

Please enter your comment!
Please enter your name here