ថ្មីពិត តែ វុត្ថា លាន់លិញ ផ្ដួលរៀមច្បងអោយសន្លប់ យកកៅអី១៦នាក់

0

នៅទីបំផុតជើងខ្លាំងវ័យក្មេង២រូបប៉ះគ្នានៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី២៣ មិថុនា នៅព្រែកកំពិស គឺកីឡាករ វុត្ថា លាន់លិញ មកពីក្លិបអង្គរធំគុនខ្មែរ បានឡើងវគ្គ១៦នាក់គួរអោយភ្ញាក់ផ្អើល បើទោះជាគេទើបតែមានប្រវត្តិបប្រកួតបាន១២ដង ហើយគូប្រកួតរបស់គេ គឺ គុជសារ ចាន់រាជ បង្គោលខៀវមកពីក្លិបកុសលកីឡា មានប្រវត្តិច្រើនជាង២ដង។ អ្វីដែលគេកាន់តែមានការចាប់អារម្មណ៍ គឺអ្នកឈ្នះប្រើពេលតែ២ទឹកប៉ុណ្ណោះ តែអាចវាយអោយបែកសៀតផ្កាគូប្រកួត ដោយមិនមែនឈ្នះដោយស្ថានភាពហេងស៊យនោះឡើយ។

ការប្រកួតដែលតម្រូវអោយកីឡាករ៣២រូបបប្រកួតគ្នាចាញ់ធ្លាក់ៗ ដណ្ដើមកៅអី១៦នាក់ក្នុងជុំទី១នេះ គឺជាការប្រកួតរដូវកាលទី៣នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសកំពូលជើងឯក TV5 BOXING KNOCK OUT SERIES By K-Cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលជ័យជម្នះរបស់កីឡាករ លាន់លិញ ក៏ជារឿងមិនធម្មតាផងដែរ ដ្បិតបានទៅប្រកួតបន្តនៅវគ្គទី២។ តាំងពីទឹកទី១គេឃើញអ្នកទាំងពីរខ្លាំងក្លាតែម្ដង ជាពិសេសក្នុងពេលការប្រកួតកាន់តែឡើងកំដៅ ហើយកីឡាករបង្គោលខៀវ បែរជាភ្លាត់បាក់ជំហរ បណ្ដាលអោយសន្លប់ និងបោះបង់ការប្រកួតក្នុងទឹកទី។

គេឃើញកីឡាករ លាន់លិញ វាយបំបុកបណ្ដាលអោយគូប្រកួតផ្កាសៀតផ្កាបែកហូរឈាម ហើយដួល និងដល់ថ្នាក់ក្រោកមិនចង់រួចផង បើទោះជាលោកអាជ្ញាកណ្ដាលបានរាប់ដល់១០ និងកំណត់ថាចាញ់ទៅហើយ។ ម្នាក់ៗលាន់មាត់សរសើរ កីឡាករវ័យក្មេង វត្ថា លាន់លិញ យ៉ាងខ្លាំង ដែលប្រើបច្ចេកទេសដណ្ដើមបានកៅអី១៦នាក់ ក្នុងពេលដែលគេទើបតែមានប្រវត្តិឡើងរេញបាន១២ដង តែអាចវាយផ្ដួលកីឡាករ គុជសារ ចាន់រាជ ដែលធ្លាប់ឡើងរេញដល់២២ដង អោយបោះបង់ការប្រកួតមុនបញ្ចប់ទឹកបាន ព្រមជាមួយនឹងបែកសៀតផ្កាហូរឈាមយ៉ាងខ្លាំងរហូតដល់ថ្នាក់លោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត។ គូនេះកាន់តែទាក់ទាញខ្លាំង ដោយ អ្នករៀបចំការប្រកួតនៅប៉ុស្ដិ៍លេខ៥ បានទាំងអស់អះអាងថា អ្នកឈ្នះហើយបានឡើងទៅវគ្គបន្តនៅក្នុងព្រឹត្តិការណ៍នេះ នឹងក្លាយជាធនធានកាន់តែល្អ ដោយសារតែគេប្រកួតដោយមិនសូវញញើតដាក់គ្នា និងមិនស្ទក់ៗដូចកីឡាករជើងចាស់មួយចំនួននោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here