ប៉ុស្ដិ៍លេខ៥ បើកការប្រកួតជើងឯក ទម្ងន់៦០គីឡូក្រាម

0

កាលពីថ្ងៃទី៩ មិថុនា ស្ថានីយទូរទស្សន៍TV5 បានប្រកាសបើកការប្រកួត TV5 Kkock Out Series By K.cement រដូវកាលថ្មី ដោយការប្រកួតលើកនេះ គឺជម្រើសជើងឯកក្នុងប្រភេទទម្ងន់៦០គីឡូក្រាមវិញម្ដង។ ការប្រកួតលើកនេះ ត្រូវបានប្រកាសថាមានកីឡាករចាស់ថ្មី៣២នាក់ ណាត់គ្នាប្រកួតចាញ់ធ្លាក់ ដើម្បីដណ្តើមពានរង្វាន់ «TV5 Kkock Out Series By K.cement» និងប្រាក់លានដូចគ្នានឹងការប្រកួតដែលធ្លាប់ធ្វើឡើងមុនៗនោះដែរ។

នេះជាព្រឹត្តិការណ៍ «ជើងឯក K Cement TV5 Knock Out Series» លើកទី៣ហើយ ដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ នៅព្រែកកំពិស បន្ទាប់ពីការប្រកួតក្នុងព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ចំនួន២លើកយ៉ាងជោគជ័យនៅលើសង្វៀនព្រែកកំពិសកន្លងមក។ ការប្រកួតនេះ ត្រូវបានប្រកាសឡើងតាមរយៈវេទិកាសន្និសីទសារព័ត៌មាន អមដោយការប្រកួតជម្រុះចាញ់ធ្លាក់ៗរបស់កីឡាករ៤រូប ដោយការប្រកួតនេះ គឺអ្នកឈ្នះបានឡើងទៅវគ្គបន្ត ហើយអ្នកចាញ់បានត្រឹមហាលអាវ។ ព្រឹត្តិការណ៍នេះ មានការប្រកួតជម្រុះ៣ជុំ ដោយជុំទី១គឺតម្រូវអោយកីឡាករ៣២រូប ប្រកួតគ្នាចាញ់ធ្លាក់ៗជម្រុះយក១៦នាក់ ជុំទី២តម្រូវអោយអ្នកឈ្នះ១៦នាក់ប្រកួតគ្នាចាញ់ធ្លាក់ៗបន្តដើម្បីជម្រុះ៨នាក់ និងជុំទី៣តម្រូវអោយអ្នកឈ្នះប្រកួតជម្រុះបន្តយក៤នាក់ ដើម្បីជម្រើសយកតំណែងម្ចាស់ពាន លេខ២ និងលេខ៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍«ជើងឯក K Cement TV5 Knock Out Series » ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៧យប់ ដោយក្នុងប្រកួតជម្រុះនោះ ក៏មានការប្រកួតអន្តរជាតិមួយគូៗផងដែរ ទើបធ្វើអោយព្រឹត្តិការណ៍នោះមានភាពទាក់ទាញយ៉ាងខ្លាំងពីអ្នកគាំទ្រ។ លោក សេង កដិកា អ្នករៀបចំការប្រកួតបានថ្លែងបញ្ចាក់ថា ការប្រកួតជម្រើសជើងឯករដូវកាលថ្មីនេះ លោកសម្រេចធ្វើការប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដើម្បីអោយកីឡាករចាស់ថ្មីក្នុងប្រភេទទម្ងន់៦០គីឡូក្រាម បានបង្ហាញសមត្ថភាពឡើងប្រកួតគ្នាដណ្ដើមជើងឯក បន្ទាប់ពីការប្រកួតជម្រើសក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម និង៦៣គីឡូក្រាម ត្រូវបានបញ្ចប់ដោយជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here