អរចង់ហោះ គ្រាន់តែឈ្នះម៉ន ភារម្យ ឡើងទៅវគ្គ៨នាក់

0

ការប្រកួតជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ ដែលមានឈ្មោះថា TV5 Knock out Series by K-Cement រដូវកាលទី៥ បានឈានដល់វគ្គជម្រុះពីអ្នកឈ្នះ១៦នាក់យក៨នាកហើយ ដោយកីឡាករប្រកួតទម្លាក់គ្នាគូទី១ គឺកីឡាករបង្គោលក្រហម ម៉ន ភារម្យ មកពីក្លិបការិយាល័ហទី៥ កងទ័ពជើងគោក និងកីឡាករ បង្គោលខៀវ ចាន់ សាន់ មកពីក្លិបនិរោធមានជ័យ។ ការប្រកួតមួយគូនេះ គេមិននឹកស្មានថា បង្គោលខៀវអាចទម្លាក់បង្គោលក្រហមអោយហាលអាវនោះទេ ទើបគ្រាន់តែប្រកាសថាបង្គោលខៀវជាអ្នកបានឡើងទៅវគ្គ៨នាក់ គេឃើញកីឡាកររូបនេះ ត្រេកអរចង់ហោះ។

ការប្រកួតដែលបានធ្វើឡើងនៅក្នុងសង្វៀនប៉ុស្តិ៍លេខ៥ព្រែកកំពិស បានទទួលការចាប់អារម្មណ៍ចំពោះមួយគូនេះយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរគឺជាគូប្រកួតសុីសាច់ហុតឈាម ហើយអ្នកចាញ់ហាលអាវ និងអ្នកឈ្នះបានឡើង។ ពេញរយៈពេល៣ទឹកគេមិនឃើញកីឡាករណាម្នាក់សំចៃដៃទុកមុខអោយគ្នានោះទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅវគ្គបន្ត ហើយមិនចង់ជ្រុះចេញពីកម្មវិធី។ កីឡាករទាំងពីររូប បង្គោលក្រហម ម៉ន ភារម្យ គឺជាកីឡាករជើងចាស់ និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយ ទើបក្រោយការបញ្ចប់ការប្រកួត ហើយពិធីករប្រកាសថា បង្គោលខៀវដែលជាកីឡាករវ័យក្មេង និងមិនសូវមានឈ្មោះបោះសំលេងនៅឡើយបានឈ្នះ ហាក់ធ្វើអោយអ្នកណាៗក៍ជួយអបអរ។ កីឡាករបង្គោលខៀវ ក៍បង្ហាញអារម្មណ៍លោតកញ្ជ្រោលសប្បាយអរចង់ហោះ ព្រោះតែឈ្មោះរបស់ខ្លួនត្រូវបានប្រកួតក្នុងវគ្គ៨នាក់ ដែលសាមីខ្លួនខ្លួនឯង ក៍មិននឹកស្មានថាអាចឆ្លងផុតកីឡាករ ម៉ន ភារម្យ ផងដែរ។ យ៉ាងណាមិញលោកនៅតែបង្ហាញអារម្មណ៍ភ័យៗសម្រាប់ការប្រកួតជម្រុះក្នុងវគ្គបន្ត ដោយមិនទាន់ដឹងថា នឹងមានសំណាងបែបនឹងម្ដងទៀត ឬ ត្រូវជ្រុះហាលអាវ លែងបានប្រកួតបន្តនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here