ការប្រកួតជ្រើសរើដជើងឯក ជុំទី១ ត្រូវបញ្ចប់

0
- Advertisement Banner -

កាលពីល្ងាចថ្ងៃទី២៧ មេសា ការប្រកួតជ្រើសរើសឯកជុំទី១របស់ព្រឹត្តិការណ៍ TV5 Knock Out Series By K-Cement ត្រូវបានបញ្ចប់ហើយ ដោយកីឡាករ៤រូបបានឡើងប្រកួតគ្នាយ៉ាងស្វិតស្វាញ ដើម្បីទម្លាក់២នាក់ចោលហើយជ្រើស២នាក់ ទៅបង្គ្រប់១៦រូប ដើម្បីទៅប្រកួតក្នុងវគ្គបន្ទាប់។ យ៉ាងណាមិញ កីឡាករដែលបានឡើងប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ក្នុងចំណោមទាំង៤នោះ មានតែមួយគូប៉ុណ្ណោះ ដែលទាក់ចិត្តអ្នកទស្សនាជាងគេ ដោយសារតែពួកគេប្រកួតគ្នាទម្រាំចាញ់ឈ្នះ គឺផាំងទៅផាំងមោមិនធម្មតា។

នេះជាការប្រកួត ក្នុងរដូលកាលទី៥នេះ នឹងឈានចូលដល់ការប្រកួតក្នុងជុំទីក្នុងចំណោមអ្នកឈ្នះទាំង១៦នាក់នៅសប្ដាហ៍ក្រោយ។ ការប្រកួតក្នុងជុំចុងក្រោយនេះ ជំនួបកីឡាករគូទី១ រវាងបង្គោលខៀវ និងបង្គោលក្រហម គឺពោរពេញឆាកយុទ្ឋគុនយ៉ាងជក់ចិត្ត។

បង្គោលក្រហមកីឡាករ ញឹម សារិទ្ឋមកពីក្លិបអារុណរៈកីឡា គឺជាគូប្រកួតយ៉ាងស៊ីសាច់ហុតឈាមជាមួយបង្គោលខៀវ គីន ខ្លឹម មកពីក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១។ បង្គោលក្រហមមានប្រវត្តិប្រកួតបានចំនួន១០ ឈ្នះ ៩ចាញ់ ១ ឯបង្គោលខៀវប្រកួតបានចំនួន ១០ ឈ្នះ ៧ចាញ់៣។ ដូចនេះកីឡាករទាំង២មានប្រវត្តិប្រកួតស្មើគ្នាទើបធ្វើអោយការប្រកួតទាំងមូលមានសកម្មភាពវាយគ្នាពិបាកស្វែងរកចាញ់ឈ្នះ។ កីឡាករ គីន ខ្លឹម ត្រូវគេឃើញមានសន្ទុះវាយសន្ឋាប់ទៅលើកីឡាករ ញឹម សារិទ្ធ កាន់តែចំគោលដៅ ខណៈដែលកីឡាករម្ខាងទៀត ក៍វាយទៅវិញផូងផាំងៗធ្វើអោយអ្នកទស្សនាជក់ចិត្ត។ អ្នកទស្សនាភាគច្រើន ជាប់ចិត្តនឹងការប្រកួតមួយគូនេះយ៉ាងខ្លាំង ដោយអ្នកាន់ជើងកីឡាករម្ខាងៗ ចាប់ផ្ដើមអស់ជំនឿក្នុងការទុកចិត្តសម្រាប់កីឡាកររបស់ខ្លួននឹងឈ្នះនោះផង។

ម្នាក់ៗចាប់ផ្ដើម ហើបគូទពីកៅអី ព្រោះតែការប្រកួតមួយនេះ គឺជក់ចិត្តស្ទើរតែពេញទាំង៣ទឹក។ ៣ទឹកពេញកីឡាករ គីម ខ្លឹម បានក្លាយជាកីឡាករដណ្ដើមបានកៅអី ដែលអាចទម្លាក់គូប្រកួតអោយហាលអាវ ហើយឈានទៅប្រកួតក្នុងជុំទី២។ ជ័យជំនះដែលទទួលបាននេះ កីឡាករ គីន ខ្លឹម បានអះអាងថា កើតឡើងពីការហ្វឹកហាត់ និងការតស៊ូ ដោយមិនខ្លាចគ្រោះថ្នាក់នោះផង ទើបអាចឈានឡើងទៅវគ្គទី២បែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here