មហាសំណាងបង្គោលក្រហម ឬទ្ឋ សាស្ត្រាវុឈ ឆ្លងផុតជុំទី១

0

ជុំទី១រវាងគូពានរង្វាន់កាលពីថ្ងៃទី៣០ មីនា គេឃើញទាំងអ្នកឈ្នះ និង អ្នកចាញ់ ប្រឹងប្រយុទ្ឋតតាំងអស់លទ្ឋភាពតែម្ដងទម្រាំរកឃើញលទ្ធផល ខណៈបង្គោលត្រូវគេចាត់ទុកថាមហាសំណាង ដែលបានឈ្នះពិន្ទុដោយសារតែបង្គោលក្រហម គឺមិនធម្មតា។

នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement)ដែលបានរៀបចំធ្វើឡើងរាល់ល្ងាចថ្ងៃសៅរ៍ចាប់ពីម៉ោង៦ល្ងាចតទៅមានការផ្សាយបន្តផ្ទាល់ជូនទស្សនាផងដែរ។សម្រាប់គូពានរង្វាន់ប្រភេទ៥៤គីឡូក្រាមអ្នកប្រដាល់ឬទ្ឋិ សាស្ត្រាវុធមកពីក្លិបអាណាចក្រប្រយុទ្ឋខេត្តសៀមរាបប៉ះជាមួយកីឡាករឡង ខេត្តមកពីក្លិបខ្លារខិនមានឬទ្ឋិ។

ឆាកប្រយុទ្ឋមួយគូនេះបានក្លាយជាផ្ទាំងសុីបសម្រាប់ការតាមគយគន់ចាំអ៊ុតរបស់អ្នកមកមើលផ្ទាល់ថាមួយណាប្រកួតលោតជាងមួយណាក្នុងជុំទី១នេះ។ឆ្លងកាត់ការបើកឆាកប្រយុទ្ឋតាងពីជំហ៊ានដំបូងកីឡាករឡុង ខេត្តហាក់មើលឃើញថាប្រឹងប្រយុទ្ឋតែឃើញថាស្នៀតប្រយុទ្ឋចេញមកមានការទប់កម្លាំងខ្លាំងដោយចូលបន្តបន្ទាប់នៅទឹកទី២ដល់ទឹកទី៣ពេញៗអាចសន្និដ្ឋានថាឈ្នះសាស្ត្រាវុធដឹងតែមានតែឡើងវគ្គបន្ត។

ប៉ុន្តែចូលដល់ទឹកទី៣ឡុង ខេត្តរៀងថមថយកម្លាំងវិញបានត្រូវសាស្ត្រាវុធលេងវិញវៃចូលដល់គោលដៅបន្តបន្ទាល់គួរឲភ្ញាក់ផ្អើលរហូតធ្វើឲចំកន្លែងបានពិន្ទុ។ នៅទីបំផុតសាស្ត្រាវុធបានយកឈ្នះប្រកាសឲឡើងទៅកាន់ជុំទី២ប្រយុទ្ឋតតាំងបន្តទៀត។ សាស្ត្រាវុធនិយាយថាខ្លួននៅក្មេងខ្ចីដូចនេះការទទួលបានជ័យជំនះនេះនៅមិនទាន់អាចធ្វើឲ្យខ្លួនគិតថាតតាំងជុំទី២បានលុះត្រាតែខំហាត់រៀនក្បាច់គុនឲកាន់តែយូរទើបទុកចិត្តវគ្គថ្មីកើត។ដូចនេះលោកមានតែស្តាប់បង្គាប់តាមគ្រូបង្វឹកហើយបង្វឹកក្បាច់គុនឲល្អជាប្រចាំតទៅទៀតទើបមានសង្ឃឹមឡើងតតាំងតង់ទី២។

LEAVE A REPLY

Please enter your comment!
Please enter your name here