មាឃ វណ្ណារ៉ា មិនគួរស៊ូមិនរួចជាមួយ សូត្រ ខេវិន

0

គ្មានអ្នកណាមិនដឹងនោះទេ ថាការប្រកួតរវាងកីឡាករ មាឃ វណ្ណារ៉ា និងកីឡាករ សូត្រ ខេវិន ត្រូវបានធ្វើឡើងយ៉ាងកក្រើកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍គួរឲ្យកត់សម្គាល់ កាលពីថ្ងៃអាទិត្យថ្ងៃទី១៧ មីនា ក្រោមក្រសែភ្នែកអ្នកទស្សនាយ៉ាងច្រើនកុះករ។ នេះជាការប្រកួតប៉ះគ្នាលើកដំបូងរបស់កីឡាករទាំងពីរ ខណៈដែលកីឡាករបង្គោលខៀវ ត្រូវគេដឹងថាធ្លាក់ដៃទៅហើយ ប៉ុន្តែនៅពេលប៉ះគ្នាជាមួយជើងខ្លាំងមកពីក្លិបរាជសីហ៍ខេត្តរតនាគីរី ដែលទើបឡើងកូដក្ដៅៗ នៅតែមិនអាចយកឈ្នះលើកីឡាករបង្គោលខៀវបាន។

ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករបង្គោលខៀវ សូត្រ ខេវិន មិនមានជំនឿចិត្តលើកីឡាករបង្គោលក្រហមនោះទេ ដោយសារតែកីឡាករបង្គោលក្រហមទើបតែបានឡើងកូដ ហើយបើនិយាយពីបច្ចេកទេសនៅក្នុងការប្រកួត ក៍មានបច្ចេកទេស មិនមែនធម្មតា។ អ្នកគាំទ្រភាគច្រើនបើទោះជាចង់លើកទឹកចិត្តកីឡាករបង្គោលខៀវ ក៏បានត្រឹមតែឆ្លើយថាប្រឹងឡើង ដោយម្នាក់ៗមានការជឿជាក់យ៉ាងខ្លាំង ថាកីឡាករបង្គោលក្រហមនឹងឈ្នះការប្រកួត១០០ភាគរយដោយមានអ្នកខ្លះថែមទាំងយល់ថានឹងវាយអោយកីឡាករបង្គោលសន្លប់មុនចប់ទឹកទី៥ គឺនឹងអាចកើតឡើងដោយមិនពិបាកនោះផង ប៉ុន្តែចុងក្រោយ កីឡាករបង្គោលខៀវ បែរក្លាយជាអ្នកឈ្នះពិន្ទុស្ទើមិនគួរអោយជឿ។

LEAVE A REPLY

Please enter your comment!
Please enter your name here