ឡុង ណងសាវ បានឡើងវគ្គ១៦នាក់ បានសម្រេច

0

នៅប៉ុស្តិ៍៥ កាលពីថ្ងៃទី៩ មីនា កីឡាករ ឡុង ណងសាវ មកពីក្លិបសាលវ័ន្តកីឡាដែលមានតួលេខប្រកួតតិចសោះ បានបំបាក់ដៃគូសន្លប់ស្តូកស្តឹងត្រឹម១ទឹកយ៉ាងផុយ ហើយបានឡើងទៅវគ្គ១៦នាក់។ ជ័យជម្នះរបស់គេ បានធ្វើអោយម្នាក់ៗភ្ញាក់ផ្អើលមិនតិចទេ សម្រាប់កីឡាកររូបនេះ ដោយសារតែគូប្រកួតរបស់គេ គឺជាកីឡាករល្អ។

នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement)ដែលរំលេចឡើងនាថ្ងៃសៅរ៍រាល់ពេលល្ងាចនៃចុងសប្តាហ៍។ សម្រាប់បេសកកម្មប្រយុទ្ឋរដូវកាលថ្មីប្រភេទ៥៤គីឡូក្រាមមានកីឡាករសរុប៣២រូបដោយជុំទី១ឡើងវៃម្តង២គូចាញ់២ឈ្នះ២។ នេះជាអាទិត្យទី២រកបានជើងខ្លាំង២នាក់ឡើងទៅតង់ទី២។អ្នកប្រដាល់ទាំង៣២រូបសុទ្ឋតែមានប្រវត្តិប្រកួតច្បាស់លាស់ទាំងជាតិនិងអន្តរជាតិយកមកបញ្ចេញក្បាច់គុនឲអ្នកទស្សនានិយមគាំទ្រ។

ឡុង ណងសាវប៉ះជាមួយកីឡាករប្រាក់ ស៊ីណាតមកពីក្លិបតាឯកដំបងដែកមានរិទ្ឋខេត្តព្រៃវែង។ បើមើលទៅលើអ្នកឈ្នះណងសាវប្រកួតបានត្រឹម៩ដងឯ ស៊ី ណាតលើសដាច់ឆ្ងាយប្រកួតបាន៥៤ដងឯណោះ។ ការប្រកួតចាប់ផ្តើមប្រកួតអ្នកទស្សនា១០០ទាំង១០០ទាញថាណងសាវចាញ់បើក្រឡេកមើលបទពិសោធន៍ប្រកួត។ប៉ុន្តែផ្ទុយពីការគិតទុកឡុង ណងសាវបែរជាខំប្រើស្នៀតគុនល្អៗរហូតចំគោលដៅវាយត្រូវបង្កឱ្យ ស៊ី ណាតចុកឆ្អល់ដេកស្ពាបលើឆាកវៃមិនដល់១ទឹក។ ការចាញ់នេះបានធ្វើឲគេស្រឡាំងកាំងនិងស្តាយគ្រប់គ្នានូវការបាត់ឱកាសរបស់ ស៊ី ណាត។ យ៉ាងណាណងសាវបានតាំងចិត្តពេលឈ្នះថា ខ្លួននិងព្យាយាមឱ្យល្អនៅការប្រកួតតង់ទី២ដូចជាខំហាត់និងស្តាប់តាមគ្រូបង្វឹកធ្វើឲល្អនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here