ទេស ជីវ៉ា តាមស្មើកីឡាករថៃទាំងលំបាក

0

ក្រោយបង្ហាញសមត្ថភាពប្រឹងប្រែងឡើងអស់ពីសមត្ថភាព កាលពីកាលពីថ្ងៃអាទិត្យមុននេះ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករល្បីឈ្មោះទេស ជីវ៉ា បានត្រឹមតែស្មើពិន្ទុប៉ុណ្ណោះជាមួយកីឡាករកពីប្រទេសថៃ ដែលត្រូវគេស្គាល់ថាគឺជាកីឡាករវ័យក្មេងរបស់ថៃ។

លទ្ធផលស្មើពិន្ទុនេះត្រូវបានគេមើលឃើញថាគឺជាលទ្ធផលដែលក្រុមគណកម្មការផ្ដល់អោយដើម្បីយោងកីឡាករកម្ពុជានោះផងដោយសារតែក្នុងថ្ងៃនោះ កីឡាករថៃគេមានប្រៀបជាង ជាពិសេសនៅអំឡុងទឹកទី៤ និងទី៥។

យោងតាមសកម្មភាពប្រកួតអ្នកទស្សនាភាគច្រើនសុទ្ធតែមើលឃើញថាកីឡាករកម្ពុជា ទេស ជីវ៉ា ពិបាកក្នុងការទប់ទល់ជាមួយកីឡាករថៃ Chen Luop ខណៈដែលកីឡាកររូបនេះ វ័យក្មេង និងត្រូវបានគេប៉ាន់ស្មានថាមិនទំនងជាជើងខ្លាំងដែលអាចស៊ីលើសមត្ថភាពដីខ្លាំងរបស់ ទេស ជីវ៉ា បានទេ។
ការប្រកួតរបស់អ្នកទាំងពីរក្នុងទឹក២បើកឆាកដំបូង គេឃើញទេស ជីវ៉ា ទំនងជាមានប្រៀបជាង ប៉ុន្តែឈានដល់៣ទឹកចុងក្រោយ កីឡាករថៃវាយសម្រុកធ្វើអោយគេបាក់មុខតែម្ដង ដោយបានទាំងសង្កត់បានការឈ្នះប្រៀបនោះផង។

ទោះជាមានការបកស្រាយថាកីឡាករទាំំងមានពិន្ទុប្រកៀកប្រកិតគ្នា ក៍អ្នកទស្សនាសុទ្ធតែមើលឃើញថា កីឡាករថៃមានប្រៀបល្អជាងរហូតដល់៣ទឹកក្នុងចំណោម៥ទឹក។ យ៉ាងណាមិញ លទ្ធផលចុងក្រោយគេអោយកីឡាករទាំង២ស្មើគ្នា ខណៈដែលលទ្ធផលនេះ ភាគីម្ខាងៗពេញចិត្ត ប៉ុន្តែកីឡាករទេស ជីវ៉ា ក៏ទទួលស្គាល់ថាខ្លួនចាញ់ប្រៀប។

កីឡាករកម្ពុជាបញ្ជាក់ថា ខ្លួនពិតជាមានការចាញ់ប្រៀបកីឡាករថៃនៅក្នុងការប្រកួតនោះបន្តិចមែន ប៉ុន្តែលោកថាលទ្ធផលចាញ់ប្រៀបមិនចាញ់ក្នុងសន្ទស្សន៍ភាគច្រើននោះទេ ដោយលោកបញ្ជាក់ថាខ្លួនក៏វាយសម្រុកចូលថៃបានច្រើននៅក្នុងការប្រកួតនោះដែរ។

លោកថាខ្លួនភ័យខ្លាចលទ្ធផលចេញមកចាញ់ពិន្ទុកីឡាករថៃខ្លាំងណាស់ ជាពិសេសនៅពេលដែលកីឡាករថៃវាយសម្រុកបានល្អ នៅ២ទឹកចុងក្រោយ ដែលលោកទទួលស្គាល់ថាចាញ់ប្រៀប។ លោកថាហេតុផលដែលលោកវាយស៊ីកីឡាករថៃមិនបាននៅក្នុងថ្ងៃនោះ គឺដោយសារតែថៃគេរឹងផ្នែកខាងលើបានល្អ ហើយលោកព្យាយាមវាយសម្រុកដើម្បីផ្ដួលខាងក្រោមគឺវាយមិនចូល។ លោកថាកីឡាករថៃដ្បិតថាវ័យក្មេង ហើយមានប្រវត្តិឡើងរេញមិនច្រើន ប៉ុន្តែសមត្ថភាពរបស់គេគឺល្អពិបាកទប់ ដោយលោកយល់ថានោះគឺអាចបណ្ដាលមកពីគ្រឹះក្នុងហ្វឹកហាត់ និងទម្រង់ហាត់របស់កីឡាករនៅប្រទេសថៃ ទើបលោកប្រកួតលើរេញរាប់មិនអស់ម្លឹងហើយនៅតែប្រឹងតាមស្មើទាំងលំបាក។

LEAVE A REPLY

Please enter your comment!
Please enter your name here