កូនសិស្សអេ ភូថង ត្រូវ​រថយន្តកិនរបួសធ្ងន់

0

យោងតាមការបញ្ជាក់របស់ម្ចាស់ហ្វេសប៊ុក ទឹម ស៊ាងហៃ ដែលជាមិត្តជិតស្និទ្ធបានអះអាងថា កីឡាករ អេ រដ្ឋា បានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី២5 ធ្នូ ដោយលោកត្រូវបានរថយន្តម៉ាកឡិចស៊ីស​៥៧០ ភ្នំពេញ2 AU 5876 ដែលបើកគេចក្រោយបុកបណ្ដាលអោយបែកតម្រងនោម និងមានឈាមហូរយ៉ាងខ្លាំង ដោយលោកកំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ទោះជាក្នុងពេលនេះលោកនៅមានស្មារតីក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ តែសភាពជំងឺរបស់លោកនៅមានសភាពធ្ងន់ ដោយគ្រោះថ្នាក់ដែលបានកើតឡើង នឹងធ្វើអោយកីឡាករូបនេះ មិនអាចឡើងប្រកួតនៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៩ ដែលបានគម្រោងទុកតាំងពីយូរនោះផង។
លោក ស៊ាងហៃ បានថ្លែងបញ្ជាក់ថា «សូមបងប្អូនទាំងអស់គ្នាដែរមានឈាមសុំជួយគាត់ផង នៅវេលាយប់មិញនេះកីឡាករ អេ រដ្ឋា គាត់បានជួបគ្រោះថ្នាក់ចារាចរណ៍បានធ្វើអោយបែកផ្លោកនោម ដោយសារតែមានឡានមួយគ្រឿងបានបុកគាត់ពីក្រោយហើយបានកិនពីលើ ទៀតផង។ ពេលនេះជនបង្កបានរត់គេចខ្លួនបាត់ហើយ? នៅស្រុកយយើងកំពុងតែខ្វះធនធានកីឡាករដែលល្អផង ឥលូវគាត់ត្រូវជួបគ្រោះថ្នាក់ទៀត។ សង្ឃឹមថាបងប្អូនទាំងអស់គ្នានិងយល់ពីកាលំបាករបស់កីឡាករប្រដាល់ស្រុកយើង សូមជួយshare ទាំងគ្នាផងដើម្បីអោយបងប្អូននៅក្រៅស្រុក និងក្នុងស្រុកបានដឹងផង ? គាត់ត្រូវមានឈ្មោះប្រកួតនៅខេត្តកោះកុងនៅថ្ងៃទី17 ខែ មករា ឆ្នាំ2019 ខាងមុខនេះទៀត អីលូវត្រូវជួបគ្រោះថ្នាក់អញ្ជឹងប្រហែលមិនអាចប្រកួតបានទេមើលទៅ។ សូមបងប្អូនទាំងអស់គ្នាដែរមានឈាមសូមជួយគាត់ផងគាត់កំពុងតែខ្វះខាតពេលនេះ??។ មនុស្សធ្លាប់តែហូបបាយជាមួយគ្នា គេងជុំគ្នារាប់អានគ្នាដូចបងប្អូន ទើបតែជួបនិយាយគ្នាប៉ុន្មានថ្ងៃមុន តែអឥលូវត្រូវជួបគ្រោះថ្នាក់ធ្ងន់ទៀត តើអ្នកណាមិនអាណិតទៅ ????????? សូមប្អូនទាំងអស់គ្នាជួយ Share ទាំងអស់គ្នាផង ?????? ហើយបើបងប្អូនណាចង់ជួយជាថវិកាដល់គាត់ អាចឆាត ឬក៏ខលមកខ្ញុំបានព្រោះអីគាត់ខ្វះខាតថវិកាខ្លាំងណាស់ គាត់កំព្រាឳពុកម្ដាយ ហើយខ្លួនទៅជាបែបនឹងទៀត ?? 096 9241493/086 682701»។ ភ្លាមៗបន្ទាប់ពីការបង្ហោះអោយដឹងពីគ្រោះថ្នាក់ចរាចរណ៍ លោកស៊ាងហៃ និងកីឡាការិនី អេ យ៉ានុត ក៏បានបង្ហោះថា លោកអេ រដ្ឋា ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត្រ ដោយលោកត្រូវបានគ្រូពេទ្យបញ្ជាក់ថានៅមិនទាន់ដឹងពីទំហ៊ំគ្រោះថ្នាក់ត្រង់ផ្នែកតម្រង់នោម និងកន្លែងដែលរថយន្តបុក និងកិនចំនោះទេ ដោយគ្រាន់តែ​​មានការបញ្ជាក់ថា​​​​​បែក​ផ្លោកនោម បែកពោះវៀន ដាក់សរសៃឈាមក្រលៀន និងត្រូវការវះកាត់​ក្រលៀន ទើប​សង្ឃឹមច្រើន។


LEAVE A REPLY

Please enter your comment!
Please enter your name here