ជំ-នួបសឹង -ជ្រុះ-ពីសង្វៀនរវៀង យុគ យក្សផ្លែ និង យ៉ន ពិសី នៅ ប៉ុស្តិ៍លេខ5 បញ្ចប់សប្ដាហ៍នៃខែ មីនា

0

គូពិសេសទី2ប្រចាំសប្ដាហ៍ចុងក្រោយក្នុងខែ មីនា នេះ ជំនួបរវៀងកីឡាករមកពីក្លិប ខ្លារខិនមានរិទ្ធ សមាគមក្រសួងមហាផ្ទៃ ប៉ះជាមួយនឹងកីឡាករ យ៉ន ពិសី សិស្សគុនរបស់ក្លិប ប្រដាល់សារវ័ន្តកីឡាខេត្តមណ្ឌលគិរី សមាគមក្រសួងមហាផ្ទៃ។ មួយគូនេះបានធ្វើឱ្យអ្នកដែលបានទៅទស្សនាផ្ទាល់នៅសង្វៀនប៉ុស្តិ៍លេខ5 (ព្រែកកំពឹស) ស្រែកហ៊ោហើបគូទពីកៅអីគ្រប់ៗគ្នា។

រយៈពេលប្រកួត5ទឹកពេញរបស់គូនេះ គេកត់សម្គាល់ថាកីឡាករម្ខាងៗមិនសំចៃដៃ ឬ ទុកមុខអោយគ្នានោះទេ ដែលនេះអាចមកពីអ្នកទាំងពីរមានគោលដៅតែមួយគឺចង់ឈ្នះរៀងៗខ្លួន ដែលជាហេតុធ្វើឱ្យអាជ្ញាកណ្ដាលសឹងតែទប់ទល់មិនចង់ឈ្នះម្ដងៗដោយសារគូនេះតោងគ្នាស្អិតដូចតុកកែពិបាកក្នុងការបំបែក។

ជំនួបរង្គើរសង្វៀនមួយនេះជាលទ្ធផល កីឡាករមកពីក្លិប ខ្លារខិនមានរិទ្ធ យុគ យក្សផ្លែ បានយកឈ្នះលើ យ៉ន ពិសី ដោយ ពិន្ទុ ខណៈមួយគូប្រកួតនេះបានបញ្ចេញស្នៀតខ្លាំងៗរៀងខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាការប្រកួតតែងតែមានចាញ់ និង មានឈ្នះហើយអ្នកស្នេហាវិស័យគុនខ្មែរក៏ចង់ឱ្យអ្នកទាំងពីរប៉ះគ្នាជាថ្មីដើម្បីសាកថ្វីដៃឱ្យដឹងចាញ់ឈ្នះម្ដងទៀត។

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 នឹងធ្វើការផ្អាកដំណើរការក្នុងការ Live ផ្ទាល់នូវការប្រកួតកីឡាប្រដាល់គុនខ្មែររយៈពេល 4សប្ដាហ៍ (1ខែពេញ) ក្នុងខែ មេសា ខាងមុខនេះ។ ក្នុងគោលបំណងរៀបចំគូប្រកួត ជាពិសេសនោះគឺសង្វៀន ក៏ ដូចជា Studio ថ្មីរបស់កម្មវិធីឱ្យកាន់តែស្តង់ដា ដើម្បីឱ្យមានភាពងាយស្រួលដល់អ្នកមកទស្សនាផ្ទាល់ ហើយនឹងត្រឡប់មកជាថ្មីម្ដងទៀតនៅដើមខែ ឧសភា ឆាប់ៗនេះ។