ជំនួបប្រកួតគូអន្តរជាតិលើកដំបូងរបស់ ឃន សុខនី អាចយកឈ្នះ និង ផ្ដួលកីឡាករថៃ ត្រឹមទឹកទី3

0

ប្រដាល់គុនខ្មែរគូមិត្តភាពអន្តរជាតិ ខ្មែរ-ថៃ ប្រចាំសប្ដាហ៍ចុងក្រោយក្នុងខែ មីនា នេះជំនួបលើកដំបូងសម្រាប់កីឡាករកម្ពុជាក្នុងការប្រកួតជាមួយនឹងកីឡាករបរទេសផ្ទុយជាតិសាសរបស់ ឃន សុខនី មកពីក្លិប សុភាពគុនខ្មែរ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ះជាមួយនឹងកីឡាករ ឆ្លងដែនមកពីប្រទេសថៃ CHHNAK SOEK ប្រកួតក្នុងប្រភេទទម្ងន់ 65Kg។ មួយគូនេះបានធ្វើឱ្យអ្នកដែលបានទៅទស្សនាផ្ទាល់នៅសង្វៀនប៉ុស្តិ៍លេខ5 (ព្រែកកំពឹស) ស្រែកហ៊ោហើបគូទពីកៅអីគ្រប់ៗគ្នា។

ថ្វីបើជាលើកទី1របស់កីឡាករ ឃន សុខនី ប៉ះគ្នាជាមួយនឹងកីឡាករថៃ ដែលពុំធ្លាប់មានប្រវត្តិមកប្រកួតនៅលើសង្វៀនគុនខ្មែរប៉ុស្តិ៍លេខ5ពីមុនមកក្ដី តែរយៈពេលប្រកួតបានត្រឹមតែ3ទឹកតែប៉ុណ្ណោះ ខន សុខនី ក៏អាចផ្ដួលគូប្រកួតដែលជាជនជាតិថៃមិនឱ្យបន្តទៅមុខទៀតបានដោយប្រើស្នៀតពិសេសៗរបស់ខ្លួន។

សម្មិទផលលើកដំបូងដែលអាចយកឈ្នះគូប្រកួតឆ្លងដែននេះបានក្លាយជាឱកាសដ៏ល្អមួយអាចទាញយកពិន្ទុពីគណកម្មការ និង ចំណាប់អារម្មណ៍ពីអ្នកទស្សនាឱ្យធ្វើការចង់ចាប់គូលើកទី2ម្ដងទៀតក្នុងលក្ខណៈប្រកួតមិត្តភាពអន្តរជាតិ ដើម្បីឱ្យកីឡាករ ឃន សុខនី បានបញ្ចេញឱ្យអស់ពីថ្វីដៃ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 នឹងធ្វើការផ្អាកដំណើរការក្នុងការ Live ផ្ទាល់នូវការប្រកួតកីឡាប្រដាល់គុនខ្មែររយៈពេល 4សប្ដាហ៍ (1ខែពេញ) ក្នុងខែ មេសា ខាងមុខនេះ។ ក្នុងគោលបំណងរៀបចំគូប្រកួត ជាពិសេសនោះគឺសង្វៀន ក៏ ដូចជា Studio ថ្មីរបស់កម្មវិធីឱ្យកាន់តែស្តង់ដា ដើម្បីឱ្យមានភាពងាយស្រួលដល់អ្នកមកទស្សនាផ្ទាល់ ហើយនឹងត្រឡប់មកជាថ្មីម្ដងទៀតនៅដើមខែ ឧសភា ឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here