សង្ក្រាន្ត កូនខ្មែរថែរវប្បធម៌ ជោគជ័យនៅខេត្តបាត់ដំបង

0

កាលពីថ្ងៃទី 30 ខែ មីនា ឆ្នាំ2024 មុននេះ អគ្គនាយិការក្រុមហ៊ុន HK7 និង ស្វាមី បានសហការប្រារព្ធធ្វើកម្មវិធីសង្ក្រាន្តដែលមានឈ្មោះថា « សង្ក្រាន្តកូនខ្មែរ ថែរវប្បធម៌ » នៅក្នុងបរិវេណសាកលវិទ្យាល័យបញ្ញាសាស្ត្រចាស់ស្ថិតនៅទីរួមខេត្តបាត់ដំបង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះនាងតូច នរោត្តម ជេនណា ក្នុងថ្ងៃបើកកម្មវិធីផងដែរ។

នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរ អ្នកស្រី អ៉ឹម សុគន្ធា ព្រមទាំង ស្វាមី បានលើកយកនូវសម្លៀកបំពាក់ក្នុងទម្រង់ប្រពៃណីខ្មែរយកទៅបង្ហាញ ព្រមទាំងផ្ដួចផ្ដើមលេងនូវល្បែងប្រជាប្រិយគ្រប់ទម្រង់ជាមួយនឹងប្រជាជនដែលបានអញ្ជើញចូលរួម។

មិនតែប៉ុណ្ណោះអ្នកនាងក៏បានឱ្យក្រុមការងាររៀបចំឱ្យមានជាការសម្ដែងនូវរបាំប្រពៃណីជាតិក្នុងន័យគាស់កាយអំពីវប្បធម៌ប្រពៃណីខ្មែរឱ្យបានគ្រប់ទំរង់ ពិសេសល្បែងរបាំប្រពៃណីជាតិ ក៏ដូចជាមានពិព័ណ៌អាហារ ព្រមទាំងពិព័ណ៌ផលិតផល មកបង្ហាញក្នុងពេលតែមួយតាមរយៈការធ្វើសង្ក្រាន ជួបជុំអ្នកសិល្បៈ និង បងប្អូននៅខេត្តបាត់ដំបងផ្ទាល់ពេញរយៈពេល2ថ្ងៃតែម្ដង ចាប់ពីថ្ងៃទី 30 ដល់ថ្ងៃទី31នេះ។

អ្នកស្រីថា នេះគ្រាន់តែជាលើកទីមួយតែប៉ុណ្នោះដែលអ្នកស្រីមានឱកាសបានមកធ្វើសង្ក្រាន្តអបអរឆ្នាំថ្មីជាមួយនឹងប្រជាជនដែលនៅតាមខេត្ត។ អ្នកស្រីសង្ឃឹមថានៅឱកាសក្រោយ ឬឆ្នាំក្រោយៗទៀត អ្នកស្រីនឹងអាចមានលទ្ធភាពចុះទៅធ្វើសង្ក្រាន្តឱ្យបានច្រើនខេត្តទៀតប្រសិនបើមានការសំណូមពរ និង ការគាំទ្ររបស់អ្នកទាំងអស់គ្នា។

មិនតែប៉ុណ្នោះអ្នកស្រីក៏មានជាការចែកជូននូវផលិតផលរបស់ក្រុមហ៊ុន HK7 ហ្វ្រីៗផងដែរទៅកាន់អ្នកដែលបានអញ្ជើញទៅទីតាំងផ្ទាល់ ព្រមទាំងមានការបញ្ចុះតម្លៃពិសេសៗ និង លេងហ្គេមឈ្នះរង្វាន់ជាច្រើនថែមទៀតផង។

ហើយក៏មានការប្រគុំតន្ត្រីពីសំណាក់តារាកិត្តិយសល្បីៗ និង បានជួបជាមួយនឹងក្រុមស្រីស្អាតរបស់កម្មវិធី Missgrand ជាច្រើនរូបផ្សេងទៀតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here