មិនធម្មតា ជើងថ្មីថៃវាយអោយម្ចាស់ខ្សែក្រវាត់កម្ពុជា អាម៉ាស់មុខ

0

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីល្ងាចថ្ងៃទី២៣ ធ្នូ ស្រាប់តែកីឡាករ ជា សំនៀង ម្ចាស់ខ្សែក្រវាត់អន្តរជាតិលើកទី៣របស់ក្រុមហ៊ុនខារ៉ាបាវ បរាជ័យ និងបាក់មុខមិនស្ទើរទេ បន្ទាប់ពីប៉ះជាមួយកីឡាករថៃវ័យក្មេងមួយរូប ហើយលទ្ធផលស្ដែងឡើងគឺចាញ់ក្រោមដៃកីឡាករថៃក្នុងទឹកទី៣។ កីឡាករថៃបានទាំងធ្វើអោយម្ចាស់ខ្សែក្រវាត់កម្ពុជារបួសឆ្អឹងស្មារខាងធ្វេងនោះផង។

ការប្រកួតនៅក្នុងពេលនោះ កីឡាករថៃវ័យក្មេង Fa Mechhai វាយត្រូវគោលដៅយ៉ាងចាស់ដៃទៅលើកីឡាករកម្ពុជា បន្ទាប់ពីកីឡាករកម្ពុជាបញ្ចេញថ្វីដៃសម្ញ៉ែងភាពចាស់វស្សារបស់ខ្លួនដើម្បីតម្រូវចិត្តគាំទ្របានតែមួយប្រាវ។ ជា សំនៀង ធ្លាប់មានប្រវត្តិឡើងរេញអន្តរជាតិប៉ះជើងខ្លាំងៗច្រើនណាស់ ហើយក៏ស្ថិតនៅក្នុងកាលៈទេសៈ ដែលគេទើបតែបានកាន់តំណែងជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមក្ដៅៗកាលពីប៉ុន្មានខែមុនដែរ ទើបការបរាជ័យរបស់គេគឺធ្វើអោយម្នាក់លាន់មាត់។

ចុងទឹកទី១ គេត្រូវកីឡាករថៃវាយអោយ៨ម្ដង ហើយក្នុងទឹកទី២ វាយអោយរាប់ម្ដងទៀត ទើបក្នុងពេលអោយទឹកដើម្បីឈានដល់ទឹកទី៣ កីឡាករ ជា សំនៀង ក៏សម្រេចចិត្តបោះបង់ការប្រកួតតែម្ដង ដែលការសម្រេចចិត្តរបស់លោក ត្រូវបានម្នាក់ៗយល់ថាបណ្ដាលមកពីដឹងខ្លួនមុនថា បើបន្តតស៊ូក៏មិនអាចនឹងតាមស្មើកីឡាករថៃ ក្នុងពេលដែលឱកាសវាយអោយថៃរាប់២វិញ ឬសន្លប់ គឺមិនអាចទៅរួច។

ការប្រកួតត្រូវបានបញ្ចប់ដោយកីឡាករថៃឈ្នះក្នុងទឹកទី៣ ហើយ ជា សំនៀង ចុះចេញពីរេញដោយគ្មានអ្នកណាបង្ខំ ដោយអះអាងថាគេមានរបួសខូចដៃ មិនអាចប្រកួតបន្តបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here