អ្នកវិភាគ រំពឹងថា គួន ប៊ុនហ៊ីម នឹងល្អជាងមុន ក្រោយយកបានកៅអីមួយជាថ្មី

0

កាលពីយប់ថ្ងៃទី៨ ខែធ្នូ កីឡាករគួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីទទួលបានកៅអីគួរអោយសរសើរ ក្នុងវគ្គ១៦នាក់ បន្ទាប់ពីបានបំបាក់កីឡាករ បង្គោលក្រហម រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ អោយចាញ់ពិន្ទុទាំងអស់ចិត្តនៅក្នុងព្រឹត្តិការណ៍ ជ្រើសរើសជើងឯក TV5 Knockout Series By K-Cement ។

នេះជាការប្រកួតជាថ្មីរបស់គេនៅក្នុងព្រឹត្តិការណ៍នេះ ខណៈដែលជ័យជម្នះរបស់គេ ក៏ត្រូវបានអ្នកគាំទ្រភាគច្រើនរំពឹងថាគេអាចរំកិលខ្លួនបានទៅកាន់តំណែងជើងឯក ឬកៀកៗនឹងជើងឯក ល្អជាងមុន ដោយសារតែគេបរាជ័យក្នុងវគ្គមុនៗច្រើនលើកមកហើយ នៅតែជម្នះត្រលប់មកប្រកួតក្នុងព្រឹត្តិការណ៍នេះដដែលៗ។

កីឡាករ គួន ប៊ុនហ៊ីម ត្រូវគេមើលឃើញថាទទួលបានកៅអី១៦នាក់ នៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៨ ធ្នូ គឺទទួលដោយស្រួលជាងមុនដោយសារតែគេធ្លាប់បានចូលប្រឡូកក្នុងព្រឹត្តិការណ៍នេះច្រើនដងមកហើយ ហើយទាំងបទពិសោធន៍ និងតិចនិកក្នុងការយកពិន្ទុពីការប្រកួតទាំងមូល ក៏ល្អជាកីឡាករបង្គោលក្រហម ដែលទើបប្រឡូកថ្មីៗ។ យ៉ាងណាមិញ លោកនៅតែត្រូវកីឡាករបង្គោលក្រហមវាយសម្រុកអោយបាក់មុខដោយអន្លើដែលមានន័យថាមិនមែនឈ្នះដោយមិនបានវាយប្ដូរនោះទេ ដ្បិតថាគេមានសមត្ថភាព និងបទពិសោធន៍លប់ជាង។ ជ័យជម្នះរបស់គេនៅក្នុងវគ្គនេះ នឹងជួយអោយ គួន ប៊ុនហ៊ីម ក្លាយជាអ្នកមានឱកាសទៅប្រកួតយកកៅអីក្នុងវគ្គបន្តទៀតហើយ ប៉ុន្តែមិនទាន់ដឹងថាតើគេនឹងធ្លាក់ដូចមុន ឬមានសំណាងដូចលាភ រដ្ឋា ដែលប្រកួតដដែលហើយដដែលទៀត ចុងក្រោយក៏ក្លាយជាម្ចាស់ជើងឯក កាលពីរដូវកាលមុនោះ។ ម្យ៉ាងការបង្ហាញខ្លួនលើកនេះ កីឡាករបង្គោលខៀវគួន ប៊ុនហ៊ីម ក៏មានការតាំងចិត្តខ្ពស់ និងមានជំនឿចិត្តច្រើនផងដែរ ទើបគេកំពុងចាំអ៊ុតមើលថា តើគេនឹងបន្តឡើងទៅដល់កៅអីមួយណានៅប៉ុស្ដិ៍លេខ៥ ក្រោយពីមានឱកាសបានឈ្នះទៅវគ្គ១៦នាក់ នៅក្នុងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here