ថៃ អ៊ូ សរសើរ ចាន់ វ៉ារិន្ទ ដែលមិនសន្លប់ក្នុងជំនួបមកជំនួស ធន ចាន់តាក់

0

ការប្រកួតកាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករ ចាន់ វ៉ារិន្ទ មកពីក្លិបនិរោធន៍ពោធិ៍មានជ័យ ត្រូវបានគេអះអាងថា ឡើងមកប្រកួតជាមួយកីឡាករថៃ Pek Thieng ជំនួសអវត្តមានរបស់កីឡាករ ធន ចាន់តាក់ ប៉ុណ្ណោះ។ លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួត បានសរសើរមិនដាច់ពីមាត់ ដែលកីឡាករថៃ អាចកំដរគូប្រកួតបាន៥ទឹកពេញ ក្នុងពេលដែលគេ មិនបានត្រៀមខ្លួន។

លោក ថៃ អ៊ូ និយាយថា កីឡាករថៃ Pek Thieng មានឈ្មោះត្រូវប្រកួតជាមួយកីឡាករកម្ពុជា ធន ចាន់តាក់ នោះទេ ប៉ុន្តែដោយសារតែ ធន ចាន់តាក់ មានរបួសប្រកួតជាមួយកីឡាករម្ខាងទៀត ដោយមិនទាន់អាចមកប្រកួតទៀតបាន ទើបគណកម្មការ សម្រេចអោយកីឡាករ ចាន់ វ៉ារិន្ទ ឡើងប្រកួតបង្គ្រប់កិច្ចជា ជំនួស។ យ៉ាងណាមិញលោកថា កីឡាករវ័យក្មេងរូបនេះ គេធ្វើបានល្អ ដោយសារតែអាចទប់ទល់ជាមួយ កីឡាករលោក បានដល់៥ទឹក ដែលមានន័យថា កីឡាករកម្ពុជា ចាន់ វ៉ារិន្ទ ដ្បិតថា មិនត្រូវសមត្ថភាពសម្រាប់ការប៉ះគ្នាជាមួយកូនសិស្សលោក តែគេប្រកួតបានល្អ។ លោកបញ្ជាក់យ៉ាងខ្លីថា កីឡាករ ធន ចាន់តាក់ លាក់អ្នករៀបចំផ្គូរផ្គង ដើម្បីបានប្រកួត២ដង ក្នុងមួយសប្ដាហ៍ តែដល់ពេលការប្រកួតជាមួយគូប្រកួត ធ្វើអោយគេឈឺខ្លួន ហើយមកប្រកួតនៅថ្ងៃអាទិត្យនេះ ទើបកីឡាករ ចាន់ វ៉ារិន្ទ ត្រូវបានគេចាត់មកជំនួស។ លោកថា គីឡូរបស់ ចាន់ វ៉ារិន្ទ មិនត្រូវជាមួយកីឡាករលោកទេ តែក៍សរសើរផងដែរ ដែលគេអាចរក្សាការប្រកួតបាន៥ទឹក ហើយត្រឹមចាញ់ដោយពិន្ទុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here