ទោះលទ្ធផលមិនអំណោយផល តែកីឡាការិនី​ បូ សំណាង​ នៅតែតស៊ូរហូតដល់ទី

0

កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ដោយនាងមិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ នាងតស៊ូរហូតដល់ទី។

កីឡាការិនី​ ជម្រើសជាតិកម្ពុជា បូ​ សំណាង​ ក្នុង​វិញ្ញាសា​រត់5គីឡូម៉ែត្រ​ ។តាំងពីនាងចាប់ផ្តើមរត់ មេឃភ្លៀងនិងខ្យល់ខ្លាំង នាងព្យាយាមរត់អោយអស់ពី​សមត្ថភាព​និងដល់​គោលដៅដោយមិនបោះបង់ការប្រកួតឡេីងទោះបីជាដឹងថា​លិទ្ធផល​ចេញមកបែបណាក៏ដោយ។

ចុងបញ្ចប់នៃផ្លូវ 5,000 ម៉ែត្រដែលមាន 22.54.220 នាទី​ សំណាងនាងធ្វេីបានហើយ​ អ្នកគាំទ្រដែលនៅនិងទីលានផ្ទាល់​ បានឈរតម្រង់ជួរ អបអរនាងតាមច្រកទ្វារនាងបានយំ ត្រៀមខ្លួនដើម្បីអរគុណអ្នកគាំទ្រទាំងភ្លៀង។
ទោះបីជាគោលដៅនៅឆ្ងាយ​ នាងទៅទាល់តែដល់ទោះយឺតជាងអ្នកដទៃ​ ។
-ប្រឹងប្រែងទៅមុខ​ មិនបោះបង់​ មិនថាជួបឧបសគ្គបែបណា។
-ដំណេីរដ៏វែងឆ្ងាយនៃជីវិត​ អ្នកនឹងជួបឧបសគ្គគ្រប់បែបយ៉ាង​ ព្យុះភ្លៀង​ បង្រៀនយេីងអោយជម្នះទៅមុខទៀត​ ។
-អ្នកអាចយំបាន​ តែអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត
-ដល់គោលដៅមុន​ ឬក្រោយ​ មិនសំខាន់​ កាលដែលសំខាន់​ មិនបោះបង់គោលដៅខ្លួនឯងពាក់កណ្តាលទី។
ជីវិតយេីងម្នាក់ៗដូចការរត់ប្រណាំង​ ឆ្លងកាត់ភ្លៀងព្យុះ​ ដូច​ បូ​ សំណាងបែបនេះឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here