រកឃើញម្ចាស់ខ្សែក្រវាត់ ដែលបានវីឡា ពី TV5

0
- Advertisement Banner -


នៅទីបំផុតការប្រកួតជើងឯកប៉ុស្តិ៍លេខ៥ រដូវកាលថ្មី បានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយ ដោយកីឡាករវ័យក្មេង ឈុត សេរីវណ្ណថង បានក្លាយជាម្ចាស់ជើងឯក និង ក្លាយជាម្ចាស់វីឡាភូមិឋានសំណាងតែម្នាក់គត់ ពីការប្រកួតមួយនេះ។ កិឡាករបង្គោលខៀវរូបនេះ បានក្លាយជាម្ចាស់ជើងឯក ក្រោយពីបានប្រកួតលើកចុងក្រោយយ៉ាងស្វិតស្វាញនៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២ ដោយមានថ្នាក់ដឹកនាំ និង គណប្រតិភូ ខេត្ត និង ប៉ុស្តិ៍លេខ៥ ជាច្រើនរូបចូលរួម។

ក្រោយការប្រកួតឈ្នះ កីឡាកររូបនេះ ក៏ទទួលបានវីឡាដែលជារង្វាន់ធំមិនធ្លាប់មាន អោយឃើញជាសាធារណៈផងដែរ ទើបមានអ្នកសរសើរយ៉ាងខ្លាំង ពីភ័ព្វសំណាងរបស់លោក ដែលក្លាយជាជើងឯកប៉ុស្តិ៍លេខ៥ ដែលនឹងកាន់តែជួយអោយលោកល្បីឈ្មោះនៅក្នុងវិស័យប្រដាល់ហើយ ថែមទាំងជាប់លេច១ ក្នុងពេលស្ថាប័នមួយនេះ ផ្ដល់រង្វាន់ជាវីឡា ដែលមានតម្លៃសែនដុល្លារទៀត។ យ៉ាងណាមិញ ក៏មានការសោកស្ដាយផងដែរ ចំពោះកីឡាករជើងខ្លាំង ឃីម បូរ៉ា ដែលបានត្រឹមតែជាជើងឯករង និង បាត់បង់ឱកាសទទួលបានវីឡាស្កឹមស្កៃដែលជារង្វាន់។ ការប្រកួតនេះក៏ប្រកាសពីការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ដែលនឹងផ្ដល់រង្វាន់ជាច្រើនដល់អ្នកឈ្នះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here