- Advertisement Banner -







យ៉ាង ហោច ណាស់ ប្រជាពលរដ្ឋ ១០០ គ្រួសារ នៅ ភូមិ លិច ទឹក ភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក ក្នុងខេត្ត សៀមរាប នៃ ប្រទេស កម្ពុជា បាន ចាប់ ផ្តើម ព្រួយ បារម្ភ ពី កង្វះ ទឹក ស្អាត។ ទោះ បី ទឹក នៅ ក្នុង ភូមិ មានពាសពេញ ច្រើន ក៏ ដោយ ក៏ អ្នក ស្រុក ត្អូញត្អែរ ថា វា បំពុល ដោយ កាក សំណល់ផ្លាស្ទិក។ សម្រាប់អ្នកភូមិ ការទិញទឹកគឺជាការចាំបាច់ណាស់ និងកាន់តែពិបាកនោះគឺការរកប្រាក់ចំណូលសម្រាប់គ្រួសារ។ គ្រួសារដែលលំបាកត្រូវបង្ខំចិត្តយកទឹកពីជុំវិញលំនៅដ្ឋាន រួចយកមកដាំទឹកឱ្យពុះ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ព្រោះពួកគេមិនមានចំណូលដើម្បីទិញទឹកស្អាតមកញុំា។